• Cambodia Peace Channel

ចាន់ វឌ្ឍនាកា នឹងបង្ហាញខ្លួនឲ្យបឹងកេត នៅថ្ងៃនេះ !

ភ្នំពេញ៖ក្រោយពីវិលត្រឡប់ចូលក្លិបបឹងកេតអែហ្វស៊ីវិញ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មានការខិតខំហ្វឹកហាត់ជាខ្លាំង ដើម្បីពង្រឹងសមត្ថភាពជួយក្លិបបន្ថែមទៀត ក្នុងដណ្តើមម្ចាស់ជើងឯកទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

គ្រូបង្វឹកក្លិបបឹងកេត លោក ហៅ សុជាតិ បានលើកឡើងថា”ចាប់តាំងពីការវិលមករួមរស់ជាមួយក្លុបចាស់វិញ ម្ចាស់អាវលេខ១១ មានការហ្វឹកហាត់យ៉ាងរលូនជាមួយមិត្តរួមក្រុម ដូច្នេះគេអាចនឹងមានភាគរយខ្ពស់ក្នុងការបង្ហាញខ្លួនក្នុងទីលានលើទឹកដីប្រាង្គប្រាសាទ”។

នេះបើយយោងតាមការចុះផ្សាយរបស់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះ។

សូមជម្រាបថា ក្លិបបឹងកេតអែហ្វស៊ី នឹងជួបក្រុនម្ចាស់ផ្ទះខេត្តសៀមរាប ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែមិថុនា នេះ វេលាម៉ោង ៣៖៣០នាទីរសៀល៕ ដោយ៖ស្រ៊ីប ឡានី