• Cambodia Peace Channel

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសចែកផ្លូវជាមួយកីឡាករ ៨រូប ផ្អើលអ្នកគាំទ្រ

សៀមរាប៖ ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅក្នុងទឹកដីខេត្តសៀមរាប អង្គរថាយហ្គឺរ បានប្រកាសពីការចែកផ្លូវគ្នាជាមួយសមាជិកកីឡាករបាល់ទាត់របស់ខ្លួនរហូតដល់ ៨រូប គួរឲ្យភ្ញាក់ផ្អើល។

នេះបើតាមការប្រកាសព័ត៌មានរបស់ផេកផ្លូវការរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ នៅថ្ងៃទី២៧ ខែតុលា។

ការចែកផ្លូវគ្នាជាមួយកីឡាកររហូតដល់ ៨រូបនេះ បានធ្វើឲ្យអ្នកគាំទ្រក្លិបបាល់ទាត់អង្គរថាយហ្គឺរមានការភ្ញាក់ផ្អើល និងកើតមន្ទិលសង្ស័យជាខ្លាំង ។

គួរជម្រាបថា កីឡាករដែលត្រូវក្លិបបាល់ទាត់អង្គរងាយហ្គឺរប្រកាសចែកផ្លូវ
រួមមាន កីឡាករ ពេជ្រ សុវណ្ណខេមរិន្រ្ទ កីឡាករ ហម​ បញ្ញា កីឡាករ លី អាលីហ្វីន និងកីឡាករ សឹង ណារិទ្ធិ អ្នកចាំទី សំ ពៅ កីឡាករ ឆុំ ភីសា កីឡាករសញ្ជាតិជប៉ុន Yudai Ogawa និងកីឡាករ Joichiro Sugiyama៕