• Cambodia Peace Channel

តារាបាល់ទាត់សក់រួញ សម្បុរខ្មៅ Kylian Mbappe នៅតែមានប្រជាប្រិយខ្លាំង

បារាំង៖ កីឡាករឆ្នើមជម្រើសជាតិបារាំង និង ជាខ្សែប្រយុទ្ធមុតស្រួចរបស់ក្លិបអ្នកមាន Paris Saint Germain កីឡាករ Kylian Mbappe កំពុងទាញការចាប់អារម្មណ៌ខ្លាំងក្រោយពីកីឡាកររូបនេះបានជួយក្រុមជម្រើសជាតិបារាំងលើកពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្សុីកន្លងទៅ។

ថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់បារាំងបានបញ្ចេញឈ្មោះកីឡាករដែលទទួលបានពានរង្វាន់ជាកីឡាករបាល់ទាត់ឆ្នើមជាងគេប្រចាំប្រទេសបារាំងក្នុងឆ្នាំ២០១៨។ ហើយពាននេះបានទៅលើខ្សែប្រយុទ្ធវ័យក្មេង សក់រួញ សម្បុរខ្មៅ កីឡាករ Mbappe ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អនៅពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup2018 និងបានជួយជម្រើសជាតិបារាំងលើកពានទី២ជាប្រវត្តិសាស្ត្រ។

Mbappe បានជួយក្លិប Paris Saint Germain លើកពានលីគកំពូលបារាំង ពោលគឺ Ligue1, Coupe de France និង Coupe de la Ligue។

គួររម្លឹកផងដែរថា កីឡាករ Mbappe ជាគោលដៅយ៉ាងសំខាន់សម្រាប់ក្លិបអ្នកមានបុណ្យ FC Barcelona ក្នុងការប្រមាញ់យកមករួមរស់នៅរដូវកាលនេះ៕ដោយ៖ ស្រុីប ឡានី