• Cambodia Peace Channel

CPC-អស្ចារ្យមែន ! ព្រំ សំណាងប្រើពេលត្រឹម២នាទី យកឈ្នះកីឡាកររុស្សីលើសង្វៀនThai Fight

ភ្នំពេញ៖កាលពីយប់មិញនេះអ្នកលេងគុនខ្មែរ ព្រំ សំណាង បានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅនឹងសមត្ថភាពរបស់កីឡាករខ្មែររូបនេះ ដោយប្រើរយៈពេលត្រឹមតែ២នាទីប៉ុណ្ណោះ ដើម្បីផ្ដួលកីឡារុស្សី Firdavszhon Naiinov អោយបោះបង់ការប្រកួតក្នុងទឹកទី១ លើសង្វៀន Thai Fight ។

ការប្រកួតដ៏អស្ចារ្យ ដោយពាំនាំនូវមោទកភាពថ្មីបន្ថែមជូនមាតុភូមិជាតិខ្មែរនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកម្មវិធីប្រកួត Thai Fight ក្នុងទឹកដីប្រទេសថៃ។

កីឡាករល្អជង្គង និងកែងរូបនេះបានបន្តកំណត់ត្រារបស់ខ្លួន លើសង្វៀនThai Fight ដោយមិនទាន់ស្គាល់ពាក្សថាចាញ់នៅឡើយ ខណៈការប្រកួតទាំងពីរលើក ព្រំ សំណាង តែងតែផ្ដួលគូប្រកួត ត្រឹមទឹកទី១ ដោយប្រើនូវអាវុធដ៏មុតស្រួចរបស់ខ្លួនគឺ ជង្គង់ និងកែង ដែលជាហេតុធ្វើអោយគួប្រកួតមិនអាចទប់ទល់បាន ។

ជាមួយគ្នានេះអ្នកស្នេហាគុនខ្មែរ បានសម្ដែងការភ្ញាក់ផ្អើល និងសាទរយ៉ាងខ្លាំងចំពោះជ័យជម្នះរបស់អ្នកលេងគុនខ្មែររួបនេះ ហើយក៏មានការជជែកគ្នាថាតើពេលណា ព្រំ សំណាង បានជួបដៃគូស្វិតស្វាញពិតប្រាកដ ខណៈមហាជនសង្កេតឃើញថា ដៃគូររបស់ជាងកាត់សក់ដៃឯករូបនេះ តែងតែបោះបង់ការប្រកួតរហូត ៕