• Cambodia Peace Channel

CPC-បុរសម្នាក់អះអាងថាបានចាញ់បោកមិត្តភ័ក្ររបស់ខ្លួន ដោយប្រាប់ថាខ្ចីទូរស័ព្ទលេងហ្គេមតែបែជាលួចបាញ់លុយចេញពីគណនីABA អស់ជាង២០លានរៀល

ភ្នំពេញ៖ផ្ទុះការចាប់អារម្មណ៍ ព្រមទាំងការចែករំលែកគ្នាយ៉ាងច្រើននៅលើបណ្ដាញសង្គម ជុំវិញការបង្ហោះរបស់បុរសម្នាក់បានអះអាងថា បានចាញ់បោកមិត្តភ័ក្ររបស់ខ្លួន ពោលគឺដោយប្រាប់ថាខ្ចីទូរស័ព្ទលេងហ្គេមតែបែជាលួចបាញ់លុយចេញពីគណនីABA អស់ជាង២០លានរៀល ។

នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Gime Huy កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះសំណេរដោយភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកដែលមានខ្លឹមសារទាំងស្រុងថា ជននេះបានខ្ចីទូរស័ព្ទខ្ញុំយកទៅលេងហ្គេមរួចក៏បានលួចចំណាំលេខកូតABA របស់ខ្ញុំ នឹងបានលួចបាញ់លុយចេញពីកុងABAរបស់ខ្ញុំចំនួន20,525,000 រៀល ចូលកុងABAរបស់វា តើនេះជាអំពើអ្វី? បើជននេះមិនចេញមុខមកដោះស្រាយទេខ្ញុំនឹងចាត់វិធានកាទៅតាមផ្លូវច្បាប់ហើយ ។

ជាមួយគ្នានេះម្ចាស់គណនីខាងលើបានបន្ថែមថា ប្រទេសមានច្បាប់លួចបាញ់លុយពីកុងខ្ញុំហើយកុំចេះតែនិយាយយករួចខ្លួន រឺអាងខ្លួនជាមេធាវី Copy មែន ? ព័ត៌មានលម្អិតយ៉ាងណា ខ្ញុំនឹងធ្វើកា Live ជាមួយសារពត៌មាននៅថ្ងៃស្អែក ទី26 បញ្ជាក់បុគ្គលម្នាក់នេះគេចខ្លួនបាត់ហើយ ក្រោយខ្ញុំបានទៅរកឃើញនៅ ណាហ្គាវើល ៕