• Cambodia Peace Channel

CPC-យុវជនម្នាក់ត្រូវរថយន្តកុងតីន័ររបស់ផែស្ងួតសុកនបុក និងកិនពីក្រោយបណ្ដាលអោយស្លាប់ភ្លាមៗ

ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយយុវជនម្នាក់ស្លាប់ បង្កឡើងដោយ រថយន្តកុងតីន័រផែស្ងួតសុកនបុក និងកិនពីក្រោយជនរងគ្រោះកាលពីវេលាម៉ោង១១ ព្រឹក​ ថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅចំណុចក្រោមស្ពានអាកាសឈ្នះឈ្នះ​ ស្ថិតក្នុងភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះព្រីង​  លៃហួយ​  ភេទប្រុសអាយុ១៣​ ឆ្នាំ​ ជាសិស្ស​ ស្នាក់នៅភូមីអូដឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកតៃកុងរថយន្តឈ្មោះគាត​ គឿន​ ភេទប្រុសអាយុ​២៧​ ឆ្នាំ​ ស្នាក់នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​  មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កូបពី​ ពណ៌ខ្មៅ​ ពាក់ស្លាក់លេខភ្នំពេញ1KL- 7610 ធ្វើដំណើរតាមបណ្តោយផ្លូវឈ្នះឈ្នះ​ ក្នុងទិសដៅពីត្បូងទៅជើងចេញពីសាលា គោលបំណងទៅផ្ទះ​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តសណ្តោង​ ក្រុមហ៊ុនផែស្ងូតសុកន​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3D 8479 ធ្វើដំណើរមកពីក្រោយលឿនជ្រុលបុកនិងកិនបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុភ្លាមនោះតៃតុងរថយន្តត្រូវបានសមត្ថកិច្ចចរាចរណ៍នៅគោលដៅនោះឃាត់ខ្លួនបានភ្លាមៗប្រគល់ទៅឱ្យនគរបាលខណ្ឌពោធិសែនជ័យ ដើម្បីបន្តនីតិវិធី។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕