• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលបំបែកសំណុំរឿង ឃាតកម្មមនុស្សប្រុសស្រី៦នាក់ ព្រួតវាយជនជាតិបរទេសម្នាក់រហូតដល់ស្លាប់

ភ្នំពេញ៖ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបករណី ហិ ង្សា ដោយចេតនា (វា យ ស ម្លា ប់ ជនជាតិទួរគី) និងឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ នៅចំណុចផ្ទះលេខ១៦អឺ០ហ្សេត ភូមិ១០ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ ប្រព្រឹត្តល្មើសកាលនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យចំនួន០៦នាក់ ១.ឈ្មោះប៉ាវ គន្ធមុន្នី ភេទស្រី ២.ឈ្មោះ វ៉ាន់ ហួត ភេទប្រុស ៣. ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ ៤.ឈ្មោះ ឃួយ ម៉ិញគាត ភេទប្រុស ៥.ឈ្មោះ ងួន វណ្ណៈ ហៅឆៃ ភេទប្រុស និង៦.ឈ្មោះប៉ាវ គន្ធសុធី ភេទប្រុស។

គួរររម្លឹកផងដែរ កាលពីថ្ងៃកើតហេតុខាងលើ បើតាមការបញ្ជាក់ពីស្រ្តីជាប្អូនថ្លៃម្ចាស់ផ្ទះម្នាក់បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុដោយមានបុរសជាបងថ្លៃនិងជាប្តីម្ចាស់ផ្ទះម្នាក់បានអង្គុយហូបអីតិចតួចនៅខាងក្រោមផ្ទះ ក្រោយមកក៏ឃើញបុរសរងគ្រោះជាជនបរទេសរូបនោះបានអង្គុយជក់បានរីនៅខាងលើក្នុងក្បែបន្ទប់ជួលបន្ទាប់មកពុំដឹងថា បុរសជនបរទេសរងគ្រោះរូបនោះមានរឿងនិងបញ្ហារអ្វីនោះទេក៏បានទម្លាក់ចានចុះមកក្រោមប៊ិះត្រូវនិងបុរសជាកូនម្ចាស់ផ្ទះបន្ទាប់មកទៀតក៏មានស្រ្តីជាម្ចាស់បន្ទប់ជួលឡើងទៅមើលនិងសួនាំបែជាបុរសជនបរទេសរូបនោះទាញញញូវាយទៅលើស្រ្តីរូបនោះរងរបួសតិចតួចបន្ទាប់មកបុរសជាប្តីក៏ឡើងទៅជួយហើយក៏ត្រូវជនបរទេសរងគ្រោះរូបនោះវាយនិងញញូរអោយរបួសដដូចគ្នា ក្រោយមកទៀតធ្វើឲ្យអ្នកភូមិមានកំហឹងយ៉ាងខ្លាំងក៏បានព្រួតគ្នាឡើងទៅវាយបុរសជនបរទេសរូបនោះដល់ក្នុងបន្ទប់ជួលម្នាក់មួយដៃមួយជើង។បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមហើយក៏បាននាំគ្នារត់គេចចេញពីចំណុចកើតហេតុបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យ ជនសង្ស័យទាំង៦នាក់ កម្លាំងកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជួនសាលាដំបូងរាជធានី ដើម្បីចាត់ការតាមនីតិវិធី៕