• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #ព័ត៌មានអន្តរជាតិ #សេដ្ឋកិច្ចជាតិ #សេដ្ឋកិច្ចអន្តរជាតិ

CPC-កម្ពុជា បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយ និងនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ

រាជធានីអាប៊ុយដាប៊ី៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅរាជធានីអាប៊ុយដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលកម្មវិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងរដ្ឋាភិបាល និងអាជ្ញាធរអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងតំណាងក្រុមហ៊ុន Oneroad Group ផងដែរ។

សូមជម្រាបជូនថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅរាជធានីអាប៊ុយដាប៊ី ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយ និងនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយឯកសារទាក់ទងនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងទេសចរណ៍របស់ប្រទេសកម្ពុជាទៅកាន់ធុរជន វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសប្រទេសអេមីរ៉ាតអារ៉ាប់រួម ៕