• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បង្ហាញមុខក្រុមជនសង្ស័យធើ្វសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខក្រុមជនសង្ស័យធើ្វសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំ បញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ។

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន០៣ នាក់ នៅចំណុចផ្ទះសំណាក់សួស្តី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចាប់យកម៉ូ ការប្រធ្យោបាយជិះធ្វើសកម្មភាពចំនួន០៣ គ្រឿង ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារ ការប្រព្រឹត្តអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន ( ០២ ករណី ៖

ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃ ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខហាងកាត់សក់យីហោស្អាតពេញនិយម ផ្លូវសុធារស ក្រុម៤៤ ភូមិ០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំ ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ២៥ នាទី ។

ជនរងគ្រោះ-ឈ្មោះ HUANG CHENG CHUN ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ ៣៦០៧០៤៨៧៣ មានទីលំនៅអាផាតមិនCB បន្ទប់លេខ៦០៣ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជ ធានីភ្នំពេញ មុខរបរ ទេសចរណ៍

សម្ភារៈបាត់បង់-លិខិតឆ្លងដែនលេខ ៣៦០៧០៤៨៧៣ ចំនួន ០១ ក្បាល, ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៥ ពណ៌ ប្រផេះ ចំនួន០១, ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១២ ពណ៌ ស ចំនួន ០១ ប្រាក់ដុល្លារចំនួន ៨០០ដុល្លារអាមេរិក ប្រាក់បាតថៃ ចំនួន ២០,០០០បាត និងកាស Airpornd ចំនួន ០១ គូ

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៨៥ ៨១៥ ៣៣៣) ប្រព្រឹត្តនៅចំណុចមុខស្ថានទូតអូស្ត្រាលី ផ្លូវរដ្ឋសភា សង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៥ នឹង ៣០ នាទី ។

ជនរងគ្រោះ-ឈ្មោះ មាស ងូនយៀង ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៦៦ ផ្លូវលេខR ០៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មន្ត្រីក្រសួងមុខងារសាធារណៈ សម្ភាបាត់បង់-ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៨៥ ៨១៥ ៣៣៣

ជនសង្ស័យ១-ឈ្មោះ សេង ដេត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ-មានទីលំនៅផ្ទះលេខ៥៨៧ ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ២-ឈ្មោះ ចយ ភារៈ ភេទ ប្រុស អាយុ ១៨ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់ក្រុមហ៊ុន WOW NOW -មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៣-ឈ្មោះ អឿន សុភ័ក្ត្រ ភេទ ប្រុស អាយុ ២០ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់ក្រុមហ៊ុន WOW NOW -មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

វត្ថុតាងចាប់យក-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ លេខតួ លេខម៉ាស៊ីន០១១៩៩១៨ ពាក់ផ្លាកលេខ ភ្នំពេញ១KM-៦១៩១-ម៉ូតូម៉ាក GINIO ពណ៌ ខ្មៅ លេខតូ ០៣៨៧ពាក់ផ្លាកលេខ ភ្នំពេញ១KL-៨១៥៧-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ លេខតួ លេខម៉ាស៊ីន ០០៧៨១៣៤ ពាក់ផ្លាកលេខភ្នំពេញ១KF-៧៩០២

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។