• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ប្រទះឃើញសព​បុរស​ម្នាក់​​រលួយ​នៅ​សល់​តែ​គ្រោងឆ្អឹង ក្នុង​ដី​ឡូ​តិ៍​​ខាងលិច​ស្ពាន​អាកាស​៧​មក​រា

​ភ្នំពេញ ​៖ ​ប្រទះឃើញសព​បុរស​ម្នាក់​ស្លាប់​រលួយ​នៅ​សល់​តែ​គ្រោងឆ្អឹង ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្រោម​ដើមឈើ ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ខាងលិច​ស្ពាន​អាកាស​៧​មក​រា ។ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១០​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ​ស្ថិត​​ក្នុងភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

សព​បុរស​រូប​នោះ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ដោយមានសភាពរលួយសល់តែគ្រោងឆ្អឹង ស្លៀកខោកីឡាឆ្នូតពណ៏ស អាវក្រឡាការ៉ូ និង ក្រមាចងជាប់ដើមសង្កែ ។

តាម​ប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ដី​ឡូ​តិ៍​ គោលបំណងបត់ជើង តែក៏​បាន​ប្រទះ​ឃើញ​គ្រោង​ឆ្អឹង​មនុស្ស​នៅ​ក្រោម​ដើម​សង្កែ​ក្នុង​ដី​ឡូ​តិ៍​ ដោយ​មាន​ក្រមា​ក្រហម​ចំនួន​១​ចង​ភ្ជាប់​នឹង​ដើម​នោះ​ ភ្លាមៗ​ប្រជាពលរដ្ឋក៏​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន ដើម្បីទាក់ទង​នគរបាល​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ ។

បច្ចុប្បន្ននគរបាល​ជំនាញ​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួច បាន​ដាក់​ការ​សន្និដ្ឋាន​ថា គ្រោង​ឆ្អឹង​នោះ​ជា​មនុស្ស​ប្រុស ហើយ​ស្លាប់​ដោយ​សារ​ចងក ៕​