• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូរបស់ពលរដ្ឋ

ភ្នំពេញ៖ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូរបស់ពលរដ្ឋ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង១៥ នាទីនៅចំណុចផ្ទះលេខ៣A ផ្លូវលេខ៩K ភូមិកោះគរ សង្កាត់រង្កាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានឪ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ា សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះគរ សង្កាត់រង្កាខ្ពស់ ខណ្ឌតាខ្មៅ ក្រុងភ្នំពេញ (មានសារធាតុញៀន) ឃាត់ខ្លួន ។ ដោយឡែក+សម្ភារះបាត់បង់រួមមាន : ម៉ូតូ០១គ្រឿង ម៉ាកzusuki let ពណ៍ស ស្លាកលេខភ្នំពេញ១HJ-៨៣២៣ លេខម៉ាសុីAR៥២៤២៤៣៥៤ ។

គួររម្លឹកផងដែរថា កាលពីថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានចាក់សោទ្វាផ្ទះដោយទុកម៉ូតូម៉ាកzusuki let ពណ៍ស ស្លាកលេខភ្នំពេញ១HJ-៨៣២៣ នៅក្នុងផ្ទះហើយបានទៅលេងផ្ទះនៅស្រុកកំណើតនៅខេត្តកំពង់ចាម លុះវេលាម៉ោង១៧:១៥នាទីថ្ងៃ.ខែ. ឆ្នាំដដែល ជនរងគ្រោះបានវិលត្រឡប់មកដល់ផ្ទះឃើញសោទ្វារបើកក៏ដើរចូលមើលក្នុងផ្ទះបាត់ម៉ូតូ zusuki let ពណ៍ស ០១គ្រឿង ភ្លាមនោះជនរងគ្រោះបានឡើងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរកាខ្ពស់ ។ក្រោយធ្វើសកម្មភាពលួចបានសម្រេចជនសង្ស័យជិះម៉ូតូដែលលួចបានមកស្នាក់នៅបន្ទប់ជួលស្ថិតនៅក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវយកម៉ូតូទៅលក់អោយបុរស់ម្នាក់មិនស្គាល់អត្តសញ្ញាណនៅម្តុំឃ្លាំរំសេវបានប្រាក់២០០ដុល្លាស៊ីចាយអស់។

លុះដល់ថ្ងៃទី២៧.០៣.២០២៤ វេលាម៉ោង២:០០នាទី កម្លាំងខណ្ឌ+ប៉ុស្តិ៍ស្វាយប៉ាកចេញល្បាតក្នុងមូលដ្ឋានជួបប្រទះជនសង្ស័យដើរត្រង់ចំណុចផ្លូវលំ ក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានកាសង្ស័យក៏នាំយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរក្រោយសមត្ថកិច្ចប្រើប្រាស់វិធានការជំនាញសាកសួរយកចម្លើយលើជនសង្ស័យបានឆ្លើយសារាភាពថារូបខ្លួននិងបក្យពួក០១នាក់ទៀតបានធ្វើសកម្មភាពលួចគាស់ផ្ទះនៅត្រង់ចំណុចកើតហេតុខាងលើ ភ្លាមនោះសមត្ថកិចក៏ឃាត់ខ្លួនជនសង្ស័យនិងបានសហការជាមួយអធិការដ្ឋានក្រុងតាខ្មៅដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បច្ចុប្បន្នអធិការខណ្ឌឬស្សីកែវបានប្រគល់ជនសង្ស័យអោយអធិការក្រុងតាខ្មៅដើម្បីចាត់ការនិតិវិធីបន្ត ៕