• Cambodia Peace Channel

ទីបំផុតរកឃើញហើយ! ឥណ្ឌូណេស៊ី ម្ចាស់ជើងឯក AFF U22 LG CUP 2019 នៅលើទឹកដីកម្ពុជា

ភ្នំពេញ៖ ទីបំផុតរកឃើញហើយម្ចាស់ជើងឯកពានរង្វាន់យុវជនអាស៊ាន AFF U22 LG CUP 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេលជាច្រើនថ្ងៃនៅកីឡដ្ឋាននានា នៅកម្ពុជាមក ពេលនេះរកឃើញហើយម្ចាស់ជើងឯកនៃពានរង្វាន់ AFF U22 LG CUP 2019 គឺប្រទេសឥណ្ឌូណេស៊ី ក្រោយ បំបាក់ថៃ ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ។

ឥណ្ឌូណេស៊ី លើកពាន AFF U22 នៅទឹកដីកម្ពុជា ជាលើកដំបូង ក្រោយឈ្នះម្ចាស់ជើងឯក ជម្រើសជាតិថៃ។ លទ្ធផលនេះ ធ្វើឲ្យថៃ មិនអាចការពារដំណែងជើងឯកចាស់របស់ខ្លួនបានឡើយ ពោលគឺបានត្រឹមជើងឯករង ខណៈវៀតណាម ទទួលចំណាត់ថ្នាក់លេខ៣ ហើយម្ចាស់ផ្ទះកម្ពុជា លេខ៤ ទទួលពាន Fair Play ផងដែរ។

សូមជម្រាបថា ការប្រកួតក្នុងពានរង្វាន់ AFF U22 LG CUP 2019 ដែលកម្ពុជាជាម្ចាស់ផ្ទះនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានប្រទេសចំនួន៨ ចូលរួមផងដែរ ៕

ដោយ៖ ស្រ៊ីប ឡានី