• Cambodia Peace Channel

សមាជិកថ្មីរបស់ BDS ត្រូវបានបាញ់បង្ហោះចូលក្នុងលំហ

ស៊ីអាន៖មជ្ឈមណ្ឌលត្រួតពិនិត្យផ្កាយរណបស៊ីអាន បានឱ្យដឹងថា ផ្កាយរណបថ្មីមួយរបស់ប្រព័ន្ធផ្កាយរណប BeiDou Navigation Satellite (BDS) ត្រូវបានបាញ់បង្ហោះចូលទៅក្នុងលំហ កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា ម្សិលមិញនេះ ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន ចិន ស៊ីនហួរ ។

លោក Zhao Guoqiang ជាវិស្វករម្នាក់នៅមជ្ឈមណ្ឌលត្រួតពិនិត្យ ថ្លែងថា ការបញ្ជូនផ្កាយរណបថ្មីនេះ បន្ទាប់ពីបានធ្វើការបញ្ចូលផ្កាយរណបចំនួន៤ទៅក្នុងគន្លងប្រតិបត្តិការ ។

ផ្កាយរណបនេះ គឺជាផ្កាយរណបទី៤៤ នៃគ្រួសារផ្កាយរណប BDS និង BDS-3 ដំបូងគេនៅក្នុងគន្លងផែនដី ដែលបានបាញ់បង្ហោះនៅលើយាន្តអវកាស Long March-3B ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបស៊ីចាង ខេត្តស៊ីឈួន ៕

ដោយ៖វីរ៉ា វីន