• Cambodia Peace Channel

ចិនបញ្ចុះបញ្ចូលដៃគូរ ASEAN ប្រើប្រាស់ប្រាក់យ័ន ដើម្បីពង្រីកឥទ្ធិពលសេដ្ឋកិច្ច

ចិន៖គេហទំព័រ RT ចុះផ្សាយថា កាសែត Nikkei Asian Review រាយការណ៍ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ ASEAN និងដៃគូរអាស៊ីបូពា៍ កំពុងពិចារណាបន្ថែមរូបិយប័ណ្ណចិន និងជប៉ុនទៅនឹងប្រាក់បញ្ញើសុវត្តិភាពចំនួន ២៤០ពាន់លានដុល្លារ។

ក្នុងឆ្នាំ ២០១៦ រូបិយប័ណ្ណយ័នត្រូវបានដាក់បញ្ចូលក្នុងសិទ្ធគំនូសពិសេស(SDR)ដែលជាទុនបម្រុងរូបិយប័ណ្ណបរទេស រួមជាមួយប្រាក់ដុល្លារ ប្រាក់យ៉េន ប្រាក់អឺរ៉ូ និងប្រាក់ផោនរបស់អង់គ្លេស។ វិធានការនេះបានផ្តល់ប្រាក់យ័នរបស់ចិនជាស្ថានភាពរូបិយប័ណ្ណបម្រុង។

សេដ្ឋកិច្ចវិទូនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Amundi ឬ Amundi Asset Management លោក ហ្គីនវី វាំង បានឲ្យដឹងថា ការផ្លាស់ប្តូររូបិយប័ណ្ណនៃធនាគារពិភពលោកចិនបានសម្រេចជាមួយធនាគារកណ្តាលផ្សេងទៀត អាចត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ចិនក្នុងការកែលម្អ និងបង្កើនការទទួលស្គាល់ប្រាក់យ័នជាអន្តរជាតិ។

នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រាក់ដុល្លារកំពុងតែប្រកួតប្រជែងជាមួយប្រាក់យ័នរបស់ចិន ដែលនេះទំនងក្លាយជារូបិយប័ណ្ណបម្រុងពិភពលោកដ៏សំខាន់ផងដែរ។

សូមជម្រាបផងដែរថា វិធានការនេះនឹងជម្រុញយ៉ាងខ្លាំងដល់ចិន ចំពោះការធ្វើអន្តរាគមន៍រូបបិយយ័ន និងការពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់៕

ដោយ៖ស្រ៊ីប ឡានី