• Cambodia Peace Channel

ប្រព័ន្ធ Server របស់ជើងយន្តហោះឥណ្ឌាត្រូវបានស្តារឡើងវិញ បន្ទាប់ពីបានគាំងអស់រយៈពេលជាច្រើនម៉ោង

ឥណ្ឌា៖ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌាបានឱ្យដឹងថា ប្រព័ន្ធ Server របស់ខ្លួនត្រូវបានស្តារឡើងវិញហើយ បន្ទាប់ពីបានគាំងនូវមុខងារមួយចំនួនអស់រយៈពេលជាច្រើនម៉ោង ដែលបង្កឱ្យមានផលប៉ះពាល់ដល់ជើងហោះហើរទូទាំងពិភពលោក ។

បើតាមការផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នេះ ថា លោក Ashwani Lohani នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air India បានថ្លែងថា ខណៈពេលនេះប្រព័ន្ធ Server បានស្តារឡើងវិញហើយ បន្ទាប់ពីវាបានគាំងអស់រយៈពេលជាងប្រាំម៉ោង ។

ការស្តារឡើងវិញនេះ បន្ទាប់ពីអ្នកធ្វើដំណើរជាច្រើននាក់រួមទាំងតារាសម្ដែង Bollywood នាង Gul Panag បានបង្ហោះនៅក្នុងបណ្តាញសង្គម Twitter រអ៊ូថា “ប្រព័ន្ធរបស់ @airindiain (SITA Liason) បានជាប់គាំង ហើយជើងហោះហើរទាំងអស់ត្រូវបានពន្យាពេលជាអចិន្ត្រៃយ៍ វាមិនមែនជារឿងល្អទេនៅក្នុងទីផ្សារដែលត្រូវបានពង្រីកនេះ” ៕

ដោយ៖វីរ៉ា វីន