• Cambodia Peace Channel

អារ៉ាប៊ីសាអ៊ូឌីត​ ទាត់​ចូល​អេហ្ស៊ីប​គ្រាប់​ទី​២​ ធ្វើ​ឱ្យ​ពិធីករ​អត្ថាធិប្បាយ​ World Cup នៃ​ទូរទស្សន៍​អេហ្ស៊ីប គាំង​បេះដូង​ស្លាប់​

អេហ្ស៊ីប​៖​សារព័ត៌មាន MSN​ នៅព្រឹកទី២៧ ខែមិថុនា នេះ​ ផ្សាយ​ថា​ អ្នកអត្ថាធិប្បាយ​បាល់ទាត់ទូរទស្សន៍​អេហ្ស៊ីបម្នាក់ បានស្លាប់ដោយ​សារគាំងបេះដូងតែ​ប៉ុន្មាននាទី​ប៉ុណ្ណោះ បន្ទាប់ពីក្រុម​ជម្រើសជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ទាត់បាល់​បញ្ជូល​គ្រាប់ទី២​ ដើម្បីផ្ដួលអេហ្ស៊ីប​នៅចុងម៉ោង ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភពលោក World Cup ក្នុងពូល A ​កាលពីថ្ងៃចន្ទ​កន្លងទៅ។

លោក អាប់ឌែល រ៉ាហ៊ីម ម៉ូហាម៉េដ (Abdel Rahim Mohamed) ដែលជាអ្នក​អត្ថាធិប្បាយ និងវិភាគកីឡាបាល់ទាត់​ដ៏ល្បីម្នាក់នៅអេហ្ស៊ីប បាន បាត់បង់​ស្មារតី​ភ្លាមៗ​នៅអំឡុងពេល​អត្ថាធិប្បាយពីការប្រកួត​រវាងអេហ្ស៊ីប និង​ អារ៉ាប៊ីសាអ៊ូឌីត​ ។

ជុំវិញហេតុការណ៍នេះ សារព័ត៌មាន​ Egypt Today ក៏បានឱ្យដឹងដែរថា លោក Mohamed បានទទួលរង​ការបះទង្គិចផ្លូវអារម្មណ៍​ធ្ងន់ធ្ងរបំផុត នៅអំឡុងពេល និងនៅក្រោយការប្រកួត ជាពិសេស​នៅពេល​អារ៉ាប៊ីសាអ៊ូឌីត​ ទាត់បាល់បញ្ជូល​​ទីនៅចុងម៉ោងយក​ឈ្នះអេហ្ស៊ីប ២-១ រហូតបានធ្វើឱ្យលោក​គាំងបេះដូង ហើយត្រូវបញ្ជូនទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ ។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យបាន​ប្រើពេល៣០នាទី ដើម្បីជួយ​សង្គ្រោះ​លោក Mohamed តែមិនអាច​ជួយបាន ហើយក្រោយ​មកទើបគេបានប្រកាសថា លោកបាន​បាត់បង់ជីវិតទៅហើយ៕