• Cambodia Peace Channel

ផ្លូវការណ៍ហើយ ! ជើងទី២ រវាងកម្ពុជានិងប៉ាគីស្ថាន នឹងត្រូវលេងនៅកាតាម្ចាស់ផ្ទះ World Cup​2022

កាតា៖យោងតាមរបាយការណ៍ពីប្រទេសប៉ាគីស្ថាន សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានអនុម័តឲ្យលេងជើងទី២ រវាងជម្រើសជាតិកម្ពុជា និងជម្រើសជាតិប៉ាគីស្ថាននៅកីឡដ្ឋានប្រទេសកាតាដែលជាម្ចាស់ផ្ទះ World Cup 2022 នៅទីក្រុង Doha ។

អ្នកនាំពាក្យរបស់ FIFA បានលើកឡើងថា “យើងអាចបញ្ជាក់ពីទីលានសម្រាប់ការប្រកួតដែលត្រូវបាន FIFA អនុម័តរួចរាល់ ហើយក្រុមណាដែលឈ្នះនឹងឡើងទៅជុំទី២ ដែលជាជុំចាប់ពូលប្រកួតវិលជុំហើយជម្រុះសរុបសម្រាប់ World Cup 2022 និង AFC Asian Cup 2023 ផង” ។

សារព័ត៌មាន Dawn របស់ប៉ាគីស្ថាន បានចុះផ្សាយថា ទីតាំងសម្រាប់ប៉ាគីស្ថានទទួលគោព្រៃកម្ពុជាជើងទី២ គឺនៅកីឡដ្ឋាន Hamad Bin Khalifa ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ១២,០០០នាក់ និងជាម្ចាស់ផ្ទះក្រុម Al-Ahli និង Al-Sailiya។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ FOXSPORTS ។

សូមបញ្ជាក់ថា គោព្រៃកម្ពុជានឹងត្រូវទ្វារកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមភ្ញៀវប៉ាគីស្ថាន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ៕

ដោយ៖ស្រ៊ីប ឡានី