• Cambodia Peace Channel

បុរសម្នាក់ ព្យាយាមដុតកាក់ពះ ទីដែលសាសនិកឥស្លាមថ្វាយបង្គុំ តែត្រូវបានមូស្លីមឃាត់ទាន់

D3ED9BB8-3FC1-486F-A25E-8040E9FA906D

ម៉ាក់កះ ៖ យោងតាមហ្វេសប៊ុក Haramain នៃកងសន្តិសុខការពារម៉ាស្ជិតអាល់ហារ៉ម បានបង្ហោះនូវខ្សែវីដេអូ ដែល​បុរសម្នាក់ ព្យាយាមដុតកាក់ពះដោយប្រេងសាំង ។ ប៉ុន្តែការដុតនេះ មិនបានសម្រេចទេ ដោយសារតែសាសនិកឥស្លាមដែលកំពុងធ្វើធម្មយាត្រា ឃាត់ខ្លួន និង ប្រគល់ឱ្យកងសន្តិសុខទាន់ពេល ។

មិនទាន់ដឹងច្បាស់ការណ៍ពីពេលវេលា កាល​បរិច្ឆេទ​ឡើយ ។ ប៉ុន្តែហ្វេសប៊ុកផ្លូវការនោះ បានបង្ហោះសារមុននេះ ជាង៣០នាទី​ ប៉ុណ្ណោះ​ ។

គួរជម្រាបថា កាក់ពះ ត្រូវបានគេប៉ុងប៉ង​កម្ទេច​តាំងពីជំនាន់​រាប់ពាន់ឆ្នាំមុន​មកម៉្លេះ​ ហើយមកដល់បច្វុប្បន្ន ក៏នៅតែមានគេ​ប៉ុនប៉ង​កម្ទេច​ដដែល ។ ប៉ុន្តែ​តែងតែ​បរាជ័យជារៀងរហូត​មក ។

កាក់ពះ ជាទីដែលសាសនិកឥស្លាមថ្វាយបង្គុំ ដែលស្ថិតនៅម៉ាស្ជិត អាល់ហារ៉ម ក្នុងទីក្រុងម៉ាក់កះ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ៕