• Cambodia Peace Channel

ចាន់ វឌ្ឍនាកា រកបាន ៣គ្រាប់ ក្នុងជំនួបជាមួយខេត្តសៀមរាប!

សៀមរាប៖ថ្ងៃលេងបើកឆាកដំបូងរបស់ខ្សែប្រយុទ្ធក្លិបបឹងកេតអែហ្វស៊ី កីឡាករ ចាន់ វឌ្ឍនាកា រកបាន ៣គ្រាប់ ឬHat-Trick ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ថ្នាក់ជាតិ រដូវកាល២០១៩ ក្រោយត្រឡប់ចូលរួមជាក្លិបចាស់ បឹងកេតវិញ។

ខ្សែប្រយុទ្ធរូបនេះ បានស៊ុតបញ្ចូលទីម្ចាស់ផ្ទះ ក្រុមបាល់ទាត់ខេត្តសៀមរាប នៅនាទីទី ៣៥ នាទី៥៣ និងនាទីទី៥៨។ នេះចាត់ទុកថាជាការប្រកួតជោគជ័យមួយសម្រាប់ វឌ្ឍនាកា ក្រោយត្រឡប់មកជួយក្លិបបឹងកេតវិញក្នុងប្រកួតដំបូង។

សូមជម្រាបថា ក្នុងជំនួបរវាងម្ចាស់ផ្ទះខេត្តសៀមរាប និងក្លិបបឹងកេតអែហ្វស៊ី នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ថ្នាក់ជាតិ ការប្រកួតវគ្គ ១៦ក្រុមជើងទី១ បឹងកេតបានបំបាក់ម្ចាស់ផ្ទះខេត្តសៀមរាប ក្នុងលទ្ធផល ៦ទល់នឹង០ នៅកីឡដ្ឋាន ខេត្តសៀមរាប៕

ដោយ៖ស្រ៊ីប ឡានី