• Cambodia Peace Channel

លោក TITE ព្រួយបារម្ភចំពោះបាល់ប៉េណាល់ទី ក្នុងជំនួបជាមួយប៉ារ៉ាហ្គាយ

ប្រេស៊ីល៖ គ្រូជម្រើសជាតិប្រេស៊ីលបានលោក Tite បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនជូបជាមួយក្រុមជម្រើសជាប៉ារ៉ាហ្គាយនៅថ្ងៃស្អែកថា”ខ្ញុំមិនសប្បាយចិត្តនោះឡើយ ចំពោះរឿងការទាត់បាល់ប៉េណាល់ទីហ្នឹង ខ្ញុំពិតជាមិនចង់ជួបសោះ ព្រោះការស៊ុតកាត់សេចក្តី ១១ម៉ែត្រនេះ មិនយុត្តិធម៍នោះទេ ទោះបីឈ្នះ រឺក៏ចាញ់“។

នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានវៀតណាម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ។

ការព្រួយបារម្ភក្នុងជំនូបជាមួយប៉ារ៉ាហ្គាយ ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Copa America ២០១៩ របស់គ្រូជម្រើសជាតិប្រេសុីល នេះ ជារឿងមួយល្អសម្រាប់ប្រេស៊ីលដែរ ព្រោះកន្លងមក ប្រេស៊ីលហាក់ធ្វើមិនបានល្អសោះ ចំពោះការស៊ុតប៉េណាល់ទីនេះ។

សូមជម្រាបថា ក្រុមជម្រើសជាតិប្រេស៊ីល នឹងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ ក្នុងពានរង្វាន់ Copa America នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧៖៣០នាទី នៃវគ្គ ៨ក្រុមចិងក្រោយ៕ ដោយ៖ស្រ៊ីប ឡានី