• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ប្រទះឃើញសាកសព បុរសម្នាក់ធ្លាក់ពីលើអគារ M RESIDENCE បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ

ភ្នំពេញ៖ បុរសវ័យប្រមាណជិត៤០ឆ្នាំ បានធ្លាក់ពីលើអគារមួយកន្លែង ស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចអគារដែលមានស្លាកយីហោ ( M RESIDENCE ) ស្ថិតនៅលើកំណាត់ផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានលឺសម្លេងធ្លាក់ចំនួន២តង់ ចេញពីចំណុចអគារកើតហេតុ ដោយសម្លេងនោះលឺខ្លាំង ទើបគេនាំគ្នាទៅមើល ស្រាប់តែឃើញសពរបស់បុរសរងគ្រោះដេកផ្កាប់មុខចម្ងាយប្រមាណ១៥ម៉ែត្រពីទ្វារដែកចេញចូលចំហៀង ។

ដោយឡែក ប្រភពពីបុរសម្នាក់ដែលបានអះអាងថាខ្លួនជាប្អូនរបស់បុរសរងគ្រោះបានឲ្យដឹងថា៖ មុនពេលកើតហេតុ គាត់និងបុរសរងគ្រោះ បានផឹកស៉ីជាមួយគ្នា២នាក់ នៅជាន់ទី១៩នៃអគារខាងលើ បន្ទាប់មកជនរងគ្រោះមានសភាពសោកសៅខ្លាំង ព្រោះមានគេបញ្ច្រកស្រាអោយស្រវឹងរួចដោះយកគ្រឿងអលង្ការបស់គាត់ ទើបធ្វើអោយបុរសរងគ្រោះគិតខ្លីលោតសម្លាប់ខ្លួនតែម្តង។

ទើបសមត្ថកិច្ចបាននាំខ្លួនបុរសដែលអះអាងថាខ្លួនជាប្អូន ទៅសួរនាំនៅប៉ុស្តិ៍ប៉ូលីស ទើបដឹងថាជាស្នេហាត្រីកោន ស្រលាញ់ភេទដូចគ្នា៖ មុនពេលកើតហេតុ គាត់(តួរប្រពន្ធ) និង បុរសរងគ្រោះ (តួរប្តី) រួមទាំងបុរសម្នាក់ទៀត (ជនសង្ស័យ) បានផឹកស៉ីនៅក្នុងបន្ទប់គេងជាន់ទី១៩ នៃខុនដូកើតហេតុខាងលើ អ្នកទាំង៣បានប្រើប្រាស់ថ្នាំសម្រើប ដើម្បីបង្កើនចំណង់ រួមភេទជាមួយគ្នាបូកនៅក្នុងបន្ទប់នោះ។ លុះជាតិថ្នាំជ្រាបខ្លាំងបាត់បង់ស្មារតី ស្រាប់តែជនសង្ស័យ លួចទូរស័ព្ទស្មាតហ្វូនចំនួន០២គ្រឿង រួមទាំងខ្សែដៃ និងជញ្ជៀន រួចគេចខ្លួនបាត់ បន្សល់ទុកតែជនរងគ្រោះ និងគាត់នៅក្នុងបន្ទប់។

លុះដល់ម៉ោងកើតហេតុ បុរសរងគ្រោះបានដឹងខ្លួនវិញ ក៏កើតទុក ពិបាកចិត្តខ្លាំង ព្រោះបាត់របស់ប្រើប្រាស់អស់ ក៏គិតខ្លីចង់លោតសម្លាប់ខ្លួន តែត្រូវបុរស (ជាតួរប្រពន្ធ) ឃាត់មិនអោយលោត និងព្យាយាមនិយាយបន្ធូរអារម្មណ៍អោយទៅប្តឹងប៉ូលីសវិញ តែជនរងគ្រោះ (ប្តី) មិនស្តាប់ ក៏លោតតាមបង្អួចតែម្តង។

ក្រោយកើតហេតុ គេឃើញវត្តមានសមត្ថកិច្ចមូលដ្ឋាន នាំខ្លួនបុរសដែលជាប្រពន្ធទៅប៉ុស្ត៍ដើម្បីអនុវត្តបន្តតាមនីតិវិធីចំណែកសព ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើកោសលវិច្ច័យរកមូលហេតុច្បាស់លាស់ មុនប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕