• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បាក់ជញ្ជាំងអាងទឹកបណ្ដាលឪ្យកម្មករអ៊ុតកៅស៊ូការពារជម្រាបទឹកម្នាក់ស្លាប់ និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ យ៉ាងហោចណាស់មានកម្មករអ៊ុតកៅស៊ូ ជម្រាបទឹក ម្នាក់បានបាត់បង់ជីវិត និង៣នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្រ្គោះមន្ទីពេទ្យដឹកទៅសង្រ្គោះភ្លាមៗបន្ទាប់ពីពួកគេកំពុងបិទជញ្ជាំងកុំឲ្យជ្រាបទឹកខណះមានអេស្កាវ៉ាទ័រកាយដីបណ្ដាលឱ្យស្រុតបាក់ជញ្ជាំងសង្កត់លើ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៧ខែមិនាឆ្នាំ២០២៤ ស្ថិតក្នុងភូមិធ្លក សង្កាត់គោក រការ ខណ្ឌព្រែកព្នៅ។

សពមានឈ្មោះ ចឹកប៊ុនថា ភេទប្រុសអាយុ២៩ឆ្នាំ ជាកម្មករអ៊ុតកៅស៊ូបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំលូ៥ ក្នុងខណ្ឌមានជ័យ មានស្រុកកំណើត នៅខេត្តតាកែវ

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុដោយមានក្រុមកម្មករសំណង់ជាច្រើននាក់កំពុងធ្វើការងារ សំណង់ នៅខាងក្នុងអាងទឹកក្រោមដី ខណះដែលជនរងគ្រោះកំពុងតែនៅអ៊ុតកៅស៊ូលើជញ្ជាំងនៅផ្នែកពីខាងក្នុងដើម្បីកាពារជម្រាបទឹកភ្លាមនោះដែរស្រាប់តែមានអេស្ការវ៉ាទ័របានកាយប្រមូលខ្សាច់នៅក្នុងការដ្ឋានបណ្តាលឲ្យស្រុតបាក់ជញ្ជាំងសង្កត់ទៅលើជនរងគ្រោះនិងកម្មករនៅក្នុងអាងស្កុបទឹកបណ្តាលឲ្យម្នាក់ស្លាប់ភ្លាមៗ ចំណែក៣នាក់ទៀតបានគេចផុតគ្រាន់តែរងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋទាក់ទងទៅខាងរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែងមកដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ រួចក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញឲ្យចុះមកទីតាំងកើតហេតុខាងលើ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងផ្នែកជំនាញចុះមកដល់ទីតាំងពិនិត្យទៅលើសពរួច ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕