• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-រមណីយភ្នំដោះក្រមុំ ជាទីតាំងប្រមូលផ្ដុំដោយជំនឿ និងកុលសម្ព័ន្ធប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច

មណ្ឌលគិរី៖ភ្នំដោះក្រមុំ មានចម្ងាយតែ២គីឡូម៉ែត្រកន្លះប៉ុណ្ណោះ ពីរង្វង់មូលគោព្រៃក្នុងទីរួមខេត្ត  ជាភ្នំដ៏ស័ក្តិសិទ្ធមួយ មាន​ស្តូបបូជាដែលមានរូបសំណាក សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត​មណ្ឌលគិរី ធ្វើការបន់ស្រន់ គេហៅភ្នំនេះថា ភ្នំដោះក្រមុំ ដោយសារសណ្ឋានដីភ្នំនេះ មានរាងដូចសុដន់របស់ស្រ្តីក្រមុំ នៅក្បែរស្តូបបូជា មានការរៀបចំកន្លែងអង្គុយសម្រាប់មើលទេសភាព ជាពិសេសសម្រាប់ពេលថ្ងៃលិច។

រមណីយដ្ឋានភ្នំដោះក្រមុំត្រូវបានអ្នកជំនាញផ្នែកវប្បធម៌ គ្រោងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនៅថ្ងៃខាងមុខ។ តំបន់នេះ មានចំណុចពិសេសច្រើន ដូចជាទីតាំងនៅក្នុងក្រុង ប្រមូលផ្ដុំដោយជំនឿជនជាតិដើមភាគតិចមានការឲ្យតម្លៃពីជនបរទេស និងព្រះមហាក្សត្រខ្មែរ ពិសេសជាទីតាំងកុលសម្ព័ន្ធប្រវត្តិសាស្ត្រ របស់ជនជាតិដើមភាគតិច ហើយ​នៅ​ទី​នេះ​ក៏​ជា​កន្លែង​អំណោយផល​បំផុត​សម្រាប់​ការ​ថតរូប​ និង​មើល​ថ្ងៃ​រៀបលិច។

ភ្នំ​ដោះ​ក្រមុំ​គឺជា​បូជនីយដ្ឋាន​ទេសចរណ៍​មួយ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ដែល​ជនជាតិ ភាគ​តិច និង​ខ្មែរ​ធ្វើ​ការ​គោរព​បូជា​តាម​ជំនឿ​ទំនៀម​ទម្លាប់​របស់​ពួក​គេ។​ប្រជាជន​ភាគ​ច្រើន​ជឿ​ថា​ព្រលឹង​វិញ្ញាណ​ស័ក្តិសិទ្ធិ​អារក្ខ​អ្នកតា​ដែល​នៅ​លើ​ភ្នំ​សម្បូរ​ស្មៅ​នោះ​បាន​ថែរក្សា​ពួកគេ​ឲ្យ​មាន​សេចក្ដី​សុខ​សុវត្ថិភាព​និង​សុខភាព​ល្អ។ ជា​រឿយៗ​ពួកគេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ដើម្បី​បន់​ស្រន់​សុំ​ជោគ​លាភ​ក្នុង​មុខ​របរ​និង​សុភមង្គល​ក្នុង​គ្រួសារ​។ស្ថិត​នៅ​ក្នុង​ភូមិ​ដោះ​ក្រមុំ​ឃុំ​សុខដុម​ស្រុក​សែន​មនោរម្យ​ខេត្ត​មណ្ឌលគិរី​ភ្នំ​នេះ​ដើម​ឡើយ​ឈ្មោះ​ថា​ភ្នំ​ឪយល់​ក្រោយ​មក​គេ​ហៅ​ជីហូ ជីវ័ន​ឬ​ស្រុះ​ប្លង់ ៕