• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលក្របួចបានជនសង្ស័យ៤នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច

ភ្នំពេញ៖ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាបបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះបានសម្រេច​
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​២១៖២៥នាទី​ នៅចំណុចផ្លូវប៉ាស្ទ័រ(ក្រោយសាលាអនុវត្ត) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ចាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ ចុះល្បាតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន២គ្រឿងមានគ្នាចំនួន៤នាក់ បានធ្វេីសកម្មភាព​ឆក់​ទូរស័ព្ទពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេចនឹងបានបណ្តាលអោយដួល។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វេីការប្រដេញឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចផ្លូវប៉ាស្ទ័រ(ក្រោយសាលាអនុវត្ត) ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងបន្តប្រដេញឃាត់បានជនសង្ស័យបានចំនួន២នាក់ទៀត​ នៅចំណុចសួនច្បារវត្តបុទុមវត្តី​ ខណ្ឌដូនពេញ​ ដែរមាន៖១.​ ឈ្មោះ​ ឆៃ​ ហេងឡាយ ហៅ​ ហេង​ សុងទី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (អ្នកបេីកនឹងជាជនដៃដល់) ។២.​ ឈ្មោះ​ សុខ​ សុវណ្ណរដ្ឋា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (អ្នកជិះពីក្រោយជនដៃដល់) ។៣.​ ឈ្មោះ​ អូន​ សុខហ៊ួរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈេី (ជាអ្នកបិទគូទនឹងបានធាក់ជនរងគ្រោះបណ្តាលអោយដួល) ។៤.​ ឈ្មោះ​ យ៉ាត​ រ៉ាយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (អ្នកបិទគូទ) ។

ដោយឡែកសម្ភារៈដកហូតមាន៖១.​ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KO-9481(របស់ជនសង្ស័យ) ។២.​ ម៉ូតូហុងដាស្កុបពី ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1IP-8649(របស់ជនសង្ស័យ) ។ ៣.​ ទូរស័ព្ទដៃម៉ក​ អាយហ្វូន​ ពណ៌ខៀវ ចំនួន0១គ្រឿង(ជារបស់ជនរងគ្រោះ)។ ទូរស័ព្ទដៃខាងលេីកម្លាំងជំនាញបានប្រគល់ទៅអោយនារីជាជនរងគ្រោះវិញ។

បច្ចុប្បន្ន​ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំ ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តរតាមនីតិវិធី ៕