• Cambodia Peace Channel

៣ទៅ៥ឆ្នាំខាងមុខទៀត ត្បូងឃ្មុំនឹងក្លាយជាគោលដៅពលរដ្ឋរាប់ម៉ឺននាក់ ខណៈការអភិវឌ្ឍនៅតែបន្ត

ត្បូងឃ្មុំ៖ខេត្តត្បូងឃ្មុំ ជាខេត្តកំពុងមានសក្កានុពលជាខ្លាំង ហើយក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខទៀត ប្រជាពលរដ្ឋនឹងចូលទៅរស់នៅក្នុងទីរួមខេត្តត្បូងឃ្មុំ រាប់ម៉ឺននាក់ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនកាន់តែច្រើន កំពុងចូលមកវិនិយោគក្នុងខេត្តមួយនេះ។

អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងបែបនេះ កាលពីពេលថ្មីៗកន្លងទៅ ដោយលោកបានបន្តទៀតថា បច្ចុប្បន្ននេះមានក្រុមនហ៊ុនចន្លោះពី៣០ទៅ៤០កំពុងតែចូលមកវិនិយោគនៅក្នុងខេត្តថ្មីនេះ ដែលភាគច្រើនជាក្រុមហ៊ុនពុះដីឡូតិ៍លក់ និងមានការសាងសង់បុរីផងដែរ ដែលវាជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ និងទាក់ទាញប្រជាពលរដ្ឋ ឱ្យងាកមកចាប់អារម្មណ៍ចូលមករស់នៅកាន់តែច្រើន។

បន្ថែមពីនេះ អាជ្ញាធរខេត្តក៏បាន និងកំពុងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាបណ្តាញផ្លូវថ្នល់ សួនច្បារ ទីសាធារណៈ នៅក្នុងខេត្តឱ្យកាន់តែស្រស់បំព្រង ដើម្បីលើកកម្ពស់សោភ័ណភាពរបស់ទីក្រុង ក៏ដូចជាទីរួមខេត្តទាំងមូលឱ្យមានការទាក់ទាញ និងជាទីចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋមកកាន់ខេត្តមួយនេះផងដែរ៕

ដោយ៖លី ស៊ូម៉ា