• Cambodia Peace Channel

អុញនោះ ! កីឡាករ Pogba ស្នើអោយប្រធានក្លិបលក់រូបគេអោយទៅកាន់ក្លិប Real Madrid


អង់គ្លេស៖រយៈពេល​ប៉ុន្មាន​ប្រកួតចុងក្រោយនេះ Pogba ហាក់ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយមានមតិមហាជនជាច្រើនបានរិះគន់រូបគាត់​ថា ចាប់តាំងលោក Zidane បង្ហើបថា រូបលោកពេញនូវទម្រង់លេងរបស់ Pogba រូបលោកចង់បានកីឡាកររូបនេះមកចូលរួមនៅរដូវកាលក្រោយរួចមក Paul Pogba ហាក់មិនខ្វល់ពីការប្រកួតរបស់ខ្លួនពោលគឺ ក្លិបបិសាចក្រហម បានធ្លាក់ក្នុងពានរង្វាន់ UFFA Champion Leagueក្រោមថ្វីជេីងBarcelona ។

ក្នុងគេហទំព័រ The Sun បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០១៩ ដោយសរសេរថា កីឡាករ Paul Pogba បានស្នើអោយក្លិបបិសាចក្រហមលក់រូបគេអោយក្លិប Real Madrid ។

Pogba បានធ្វើអោយអ្នកគ្រាំទ្រអស់សង្ឃឹមយ៉ាងខ្លាំងដោយមិនអាចជួយអោយក្លិប Man Utd លេងក្នុងពានរង្វាន់ UFFA Champion League នៅរដូវកាលក្រោយបានពោលគឺ ចាញ់ការប្រកួតជាប់ៗគ្នា។

គួរជម្រាបថា ក្លិប Man Utd កំពុងតែមានវិបត្តិកីឡាករទាមទារប្រាក់កម្លាំង​ពលកម្មកម្រៃខ្ពស់ស្របពេលដែលនឹងផុតកុងត្រា៕

ដោយ៖ម៉ានសារ៉ាហ្វីន