• Cambodia Peace Channel

តោះមានពាក្យអី្វ ជូនពរកីឡាករតំណាងខេត្តរបស់អ្នកដែរទេ? នៅសល់តែ ១ថ្ងៃទៀតទេ ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup នឹងមកដល់

ភ្នំពេញ៖ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនាថ្ងៃស្អែកនេះ នៅកីឡដ្ឋានវិសាខា ដែលមានទីតាំងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរដឹងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០១៩ នឹងធ្វើឡើងនៅថ្ងៃពុធទី២៩ ខែឧសភា រវាងសៀមរាប និងត្បូងឃ្មុំ ខណៈក្រុមចាញ់នៅវគ្គ១ភាគ២ ពោលគឺកោះកុង និងរតនគិរី ក៏ត្រូវប្រជែងយកកៅអីមួយបង្គ្រប់វគ្គ១៦ក្រុមថ្នាក់ជាតិ។

គួររំឭកថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ខេត្តឆ្នាំ២០១៨ កន្លងទៅ រៀបចំនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលកាលណោះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីដណ្ដើមបានតំណែងជើងឯក៕

ដោយ៖ស្រេន ឡាវី