• Cambodia Peace Channel

ព្រះខ័នរាជស្វាយរៀង យកឈ្នះម្ចាស់ជើងឯកថ្នាក់ខេត្ត នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ

ស្វាយរៀង៖ការប្រកួតបាល់ទាត់ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ថ្នាក់ជាតិសម្រាប់ឆ្នាំ២០១៩ វគ្គ ១៦ក្រុមចុងក្រោយជើងទី១ រវាងក្លិបព្រះខ័នរាជស្វាយរៀង និងខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល៤ទល់នឹង០ នៅកីឡដ្ឋានស្វាយរៀង កាលពីម្សិលមិញនេះ។

ការប្រកួតពិតជាស្វិតស្វាញរវាងក្រុមទាំងពីរ ដោយព្រះខ័នរាជស្វាយរៀងបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមចំណូលថ្មីខេត្តត្បូងឃ្មុំ រហូតស្វាយរៀងអាចស៊ុតទម្លុះសំណាញ់ទីត្បូងឃ្មុំបាន៤គ្រាប់។

ងាកទៅចាប់អារម្មណ៍ចំពោះអ្នកគាំទ្រវិញ គេសង្កេតឃើញថា ខេត្តត្បូងឃ្មុំ តែងតែមានអ្នកហែរហមគាំទ្រយ៉ាងច្រើនកុះករ។ នេះបញ្ជាក់យ៉ាងច្បាស់ថា ខេត្តត្បូងឃ្មុំពិតជាមានប្រជាប្រិយភាពខ្លាំងក្នុងការទាក់ទាញអ្នកគាំទ្រ ហើយវាក៏ជាសញ្ញាថា វិស័យកីឡាបាល់ទាត់កម្ពុជាកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង។

យ៉ាងណាក៏ដោយ នេះជាបទពិសោធន៍ថ្មីមួយទៀត សម្រាប់ម្ចាស់ជើងឯកថ្នាក់ខេត្ត ក្រុមជម្រើសខេត្តត្បូងឃ្មុំ ដែលអាចរក្សាលទ្ធផលបានល្អប៉ុននេះ ក្នុងជំនួបប៉ះជាមួយក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង៕ ដោយ៖ស្រ៊ីប ឡានី