• Cambodia Peace Channel

លោក TITE ធូរទ្រូង ក្រោយឈ្នះ ប៉ារ៉ាហ្គាយ ដោយបាល់ប៉េណាល់ទី !

ប្រេស៊ីល៖ក្តីព្រួយបារម្ភរបស់គ្រូបង្វឹកប្រេស៊ីលលោក Tite ត្រូវរលាយបាត់ទៅវិញ ក្រោយក្រុមជម្រើសជាតិប្រេស៊ីល យកឈ្នះក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ ក្នុងបាល់ប៉េណាល់ទី ក្រោមលទ្ធផល៤ទល់នឹង៣ ហើយឡើងទៅវគ្គ ៤ក្រុមចុងក្រោយ។

ក្រុមម្ចាស់ផ្ទះប្រេស៊ីល បានព្យាយាមវាយសម្រុកណាស់ដែរ ទាំងពេលចាប់ផ្តើមតុងទី១ និងបន្តតុងទី២ រហូតក្រុមប៉ារ៉ាហ្គាយបង្កកំហុស អាជ្ញាកណ្តាលផ្តល់កាតក្រហមដល់ខ្សែការពារនៅទី៥៧ ប៉ុន្តែប្រេស៊ីលមិនអាចទម្លាយសំណាញ់ក្រុមប៉ារ៉ាហ្គាយឡើយ។ ហើយការប្រកួតពេញ ៩០នាទី បញ្ចប់ដោយលទ្ធផល ០ទល់នឹង០ ដែលអាជ្ញាកណ្តាលតម្រូវឲ្យទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ។

សូមជម្រាបថា មុនការប្រកួត នៃពានរង្វាន់ Copa America គ្រូបង្វឹកប្រេស៊ីល បានផ្តល់បទសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មានថា”ខ្ញុំមិនសប្បាយចិត្តនោះឡើយ ចំពោះរឿងការទាត់បាល់ប៉េណាល់ទីហ្នឹង ខ្ញុំពិតជាមិនចង់ជួបសោះ ព្រោះការស៊ុតកាត់សេចក្តី ១១ម៉ែត្រនេះ មិនយុត្តិធម៌នោះទេ ទោះបីឈ្នះ រឺក៏ចាញ់ក៏ដោយ“៕ ដោយ៖ស្រ៊ីប ឡានី