• Cambodia Peace Channel

ជាផ្លូវការ! Rafael Camacho បានផ្ទេរទៅលេងនៅ Sporting ហើយ!

អង់គ្លេស៖គេហទំព័រ Fotmob ចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនានេះថា ខ្សែប្រយុទ្ធវ័យក្មេង Rafael Camacho របស់ហង្សក្រហម Liverpool ត្រូវបានផ្ទេរទៅលេងឲ្យក្លិប Sporting CP ក្នុងតម្លៃប្រមាណជាង ៥លានផោន ជាផ្លូវការហើយ។

ការសម្រេចចិត្តផ្ទេរខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយហ្គាលរូបនេះ ដោយកីឡាកររូបនេះមិនបានបង្ហាញទម្រង់លេងបានល្អនោះឡើយ នៅកីឡាដ្ឋាន Anfield ខណៈដែលរូបគេបានបង្ហាញខ្លួនចំនួន ២ប្រកួតប៉ុណ្ណោះ ចាប់តាំងពីមកលេងនៅហង្សក្រហម។

សូមជម្រាបថា ខ្សែប្រយុទ្ធវ័យក្មេង Rafael Camacho បានចូលរួមជាមួយក្លិបហង្សក្រហម Liverpool នៅចុងបញ្ចប់រដូវកាល ២០១៥-២០១៦ កន្លងទៅ៕ ដោយ៖ស្រ៊ីប ឡានី