• Cambodia Peace Channel

កំពូលខ្សែប្រយុទ្ធជួរមុខ Liverpool កំពុងត្រូវប៉ាន់ក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅខាងមុខ

អង់គ្លេស៖ក្រុមហង្សក្រហម Liverpool ប្រឈមនឹងបាត់បង់កំពូលខ្សែប្រយុទ្ធទាំងបីរបស់ក្លិប ខណៈមានព័ត៌មានលេចលឺថា ក្លិប Bayern Munich បាននិងកំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធប្រេស៊ីល និងហង្សក្រហម កីឡាករ Roberto Firmino ខណៈកីឡាករ Sadio Mane ក្រុម FC Barcelona កំពុងត្រៀមថវិកាកញ្ចប់ធំដើម្បីទិញយកខ្សែប្រយុទ្ធរូបនេះមកក្រុម Liverpool នៅរដូវក្ដៅខាងមុខ។

ខ្សែប្រយុទ្ធ Mane កំពុងបង្ហាញទម្រង់លេងយ៉ាងខ្លាំងរដូវកាលនេះ និងដើរតួសំខាន់សម្រាប់ក្រុមហង្សក្រហមគ្រប់ប្រកួត ទើបធ្វើឱ្យក្រុមអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍ជាខ្លាំង។ ពិតណាស់ក្រុម Liverpool នឹងមិនចង់ឲ្យកំពូលខ្សែប្រយុទ្ធរបស់ខ្លួនចេញនោះឡើយ ខណៈដែលខ្សែប្រយុទ្ធ Mohamed Salah ក្លិបយក្សអេស្ប៉ាញ Real Madrid កំពុងចាប់អារម្មណ៍ខ្លាំងផងដែរ។

បច្ចុប្បន្នតម្លៃខ្លួនរបស់កីឡាករ Mohamed Salah ប្រមាណជា ១២៦លានផោន ខណៈខ្សែប្រយុទ្ធ Sadio Mane មានតម្លៃខ្លួនប្រមាណជា ១៣៥លានផោន ប៉ុន្តែប្រសិនបើក្រុម Barcelona ចង់បានរូបគេមែននោះទាល់តែត្រូវចំណាយដល់ ២២៥លានផោនឯណោះ។

ជុំវិញការដោះដូរកីឡាករនារដូវក្តៅនេះ អ្នកចាត់ការក្លិបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវក្រុមសារព័ត៌មានសួរនាំអំពីវាសនាកំពូលខ្សែប្រយុទ្ធទាំងបីនេះដែរ ថ្មីៗនេះអ្នកចាត់ការក្លិបរូបនេះ បានផ្តល់បទសម្ភាសន៌ ដោយបញ្ជាក់ថា រូបលោកលំបាកនឹងប្រកែកបំផុតនៅពេលដែលមានក្លិបយក្ស ២ នៅអេស្ប៉ាញទម្លាក់សំណើរចង់បានណាមួយមកលើកីឡាកររបស់ខ្លួននោះ។

អ្នកចាត់ការរូបនេះឲ្យដឹងថា “ខ្ញុំគិតថាសម្រាប់កីឡាករក្នុងក្រុមយើងខ្លះ ប្រសិនណា Barcelona ឬ Real Madrid ហាមាត់ចង់បានហើយ គឺពិបាកនឹងនិយាយថាទេខ្លាំងណាស់ បែបនេះទើបហ៊ាននិយាយថាប្រសិនពួកគេចង់បានគឺអាចជាបញ្ហាសម្រាប់យើង”។ លោកសង្កត់ធ្ងន់ថា ខ្ញុំនៅតែថាក្នុងលោកនេះ គឺ Liverpool ពិតជាឈរនៅលំដាប់កំពូល កំពូលដាច់គេតែម្តង។

សូមជម្រាបថា ក្រុមហង្សក្រហម Liverpool កំពុងខិតជិតដល់ថ្ងៃលើកពានអង់គ្លេស English Primire League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោយខកខាតជិត ៣០ឆ្នាំ ខណៈប្រកួត ២៧ប្រកួត ឈ្នះ ២៦ប្រកួត ស្មើ ១ប្រកួត និងកំពុងនាំមុខក្រុមលេខ២ Manchester City ចំនួន ២២ពិន្ទុដាច់៕