• Cambodia Peace Channel

តោះមកស្គាល់កំពូលខ្សែប្រយុទ្ធល្អបំផុត និងជម្រុញក្រុមអោយមានភាពលេចធ្លោរខ្លាំងនៅវិស័យកីឡាបាល់ទាត់

អង់គ្លស៖ការផ្ទុះឡើងនៃជំងឹកូរ៉ូណា ឬ វីរុសកូវី១៩ ធ្វើអោយពិភពលោកទាំងមូលបាននិងកំពុងមានការភ្ញាក់ផ្អើលជាខ្លាំង និងភ័យខ្លាចចំពោះវីរុសដ៏កាចសាហាវមួយនេះ ហើយវិស័យកីឡាបាល់ទាត់នៅទូទាំងពិភពលោកក៏សម្រេចចិត្តបិទកីឡដ្ឋាន និងការប្រកួតជាបន្តបន្ទាប់។ ថ្ងៃនេះយើងនិងមាននាំអារម្មណ៍ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់មកស្គាល់ខ្សែប្រយុទ្ធជួរមុខឆ្នើមៗ ដែលលេចធ្លោរផងដែរ។

នៅក្លិបហង្សក្រហម Liverpool លោក អ្នកនាងបានស្គាល់ហើយ កំពូលខ្សែប្រយុទ្ធទាំង ៣រូបខាងលើ ដែលបង្ហាញទម្រង់លេងយ៉ាងល្អ ព្រមទាំងសហការគ្នាបានយ៉ាងល្អ និងតែងតែជួយក្រុមឈ្នះពានជាបន្តបន្ទាប់ ពិសេសបានក្លាយជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០១៩ កន្លងទៅថ្មីនេះ គឺកីឡាករ Mohammed Salah, Sadio Mane និង Roberto Firmino ។

គេនៅចាំបានថា ខ្សែប្រយុទ្ធខាងលើទាំង ៣រូប របស់ក្រុមហង្សក្រហម បានចាប់ដៃគ្នា ៤រដូវកាលមកនេះ ពួកគេនាំហង្សក្រហមលើកពាន Champions League Super Cup និង Club World Cup។ ហើយបច្ចុប្បន្ននេះ ពួកគេកំពុងនាំក្រុមឈានទៅរកម្ចាស់ជើងឯកពានរង្វាន់ Premier League ជាលើកដំបូងបំផុត ក្រោយខកខានឈ្នះពាននេះជាង ៣០ឆ្នាំមកហើយ។

រំលឹកទៅអតីតកាលបន្តិច សម្រាប់ក្រុមអធិរាជស ឬ ស្តេចស Real Madrid ឯណោះវិញ ប្រិយមិត្តអាចនៅចាំបានហើយ ម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប Champions League ៣សម័យកាលជាប់ៗគ្នា កាលកំពូលខ្សែប្រយុទ្ធ Christiano Ronaldo នៅលេងអោយក្រុមដែលមានមូលដ្ឋាននៅអេស្ប៉ាញមួយនេះ។

ជារឿយៗ គេតែងតែសង្កេតឃើញថា ខ្សែប្រយុទ្ធ Ronaldo, Gareth Bale និង Karim Benzema សហការគ្នាបានយ៉ាងល្អ ដែលធ្វើក្រុមផ្សេងខ្លាចរអារ Real Madrid ជាខ្លាំង។ ការសហការគ្នាបានល្អយ៉ាងនេះ ធ្វើក្រុមស្តេចសនេះ ត្រូវបានគេចាត់ទុកខ្សែប្រយុទ្ធទាំង ៣រូបខាងលើ ជាខ្សែប្រយុទ្ធល្អ និងលេងស៊ីសង្វាក់គ្នាមែនទែន ធ្វើក្រុមនេះឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប ៣សម័យកាលជាប់ៗគ្នាតែម្តង។

ជាមួយគ្នានេះដែរ នៅក្រុមអ្នកមានបុណ្យ FC Barcelona ឯណោះវិញ ក៏មានដៃគូរសហការដ៏លេចធ្លោរផងដែរ រដូវកាលដែលខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល កីឡាករ Neymar នៅចាប់ដៃគូរគ្នាជាមួយ Messi, Suarez ធ្វើអោយពួកគេជាដៃគូរយ៉ាងល្អ និងមានការគាំទ្រជាច្រើនស្វាគមន៍រាល់ជំនួបធំៗរបស់ពួកគេ។ ប៉ុន្តក្រោយពេលការចាកចេញរបស់ Neymar ​ទៅ​ចូលរួម​ជាមួយ PSG ក្នុង​ឆ្នាំ​២០១៧ មកក្រុមអ្នកមានបុណ្យមានការធ្លាក់ទម្រង់លេងជាបន្តបន្ទាប់ ហើយក៏មិនទាន់ខ្សែប្រយុទ្ធមកជំនួសដំណែង និងលេងអោយប្រសើរឡើងវិញឡើយមកដល់បច្ចុប្បន្ននេះ៕