• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងរឹបអូសបានថ្នាំញៀនជាង៥គីឡូក្រាម ក្នុងវង្វង់ប្រតិបត្តិការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ព្រមទាំងគ្រឿងញៀនជាង៥គីឡូក្រាម ត្រូវនគរបាលខណ្ឌច្បារអំពៅបង្រាបបាន ក្នុងរង្វងប្រតិបត្តិការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលវេលាម៉ោង ០១និង ៤០នាទីរំលងអធាត្រឈានចូលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុច ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​ និរោធ ខណ្ឌ​ច្បារអំពៅ រជធានីភ្នំពេញ ។

​ជនសង្ស័យទាំង ០២នាក់ ៖១-ឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ២-ឈ្មោះ ផា វុធថា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់ នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល  ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ។

 

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចបាននិងកំពុង ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ជាតិអាកុល នៅចំណុចផ្លូវជាតិលេខ០១ ជាធម្មតា ។

ភ្លាមៗ នោះបានសមត្ថកិច្ចបានឃើញបុរស០២នាក់ បើករថយន្តម៉ាកឡិចស៊ីស ៣៣០ ពណ៏ទឹកប៊ិច ស្លាកលេខ ភ្នំពេញ 2BH-9687ក្នុងល្បឿនយ៉ាងលឿន ខណៈនោះដែរដោយកម្លាំងសមត្ថកិច្ចមានការសង្ស័យ សមត្ថកិច្ចបានស្ទាក់ចាប់រថយន្តខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ ។

ជាក់ស្តែងក្រោយសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានដកហូត ក្រាមពណ៍សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៍ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH-9687 ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បាននិងកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីបន្តទៅតាមនីតិវិធី ៕