• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អាជ្ញាធរខណ្ឌច្បារអំពៅ ធ្វើការណែនាំអប់រំដល់ម្ចាស់ទីតាំងហាងកាហ្វេ ក្រោយមានក្រុមសិស្សានុសិស្សប្រមូលផ្ដុំគ្នា

ភ្នំពេញ៖ លោក ញាណ ច​ន្ទ័ សោភា អភិបាលរង​ខណ្ឌ និងលោក​វរ​នី​យ៍​ទោ ឡូ ភារ​ម្យ អធិការរង​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចម្រុះ ទៅ​ត្រួតពិនិត្យ​ហាង​កាហ្វេ​យីហោ​TRAIN ក្រោយមានសិស្សានុសិស្សប្រមូលផ្ដុំគ្នា ស្ថិត​នៅ​ភូមិ​ចំពុះក្អែក ផ្លូវ​ថៃ​ហ្គ​រ័​(114) សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ  ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤នេះ​ ។

ទន្ទឹមនឹងនេះ លោកអភិបាលរង ក៏​បាន​ធ្វើការ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា ដល់​ម្ចាស់​ហាង​ខាងលើ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ក្មេង​ស្លៀកពាក់ ជា​សិស្សសាលា​ចូល​មក​អង្គុយ​លេង បែប​នេះ​ម្តងទៀត​ឡើយ ។

គួររម្លឹកផងដែរថា កាលពីព្រឹកថ្ងៃ២៣ ខែមករា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Chin Mony នេះបានបង្ហោះរូបជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា គួរឲ្យរន្ធត់ ខ្ញុំមកទិញកាហ្វេនៅតាមផ្លូវថៃហ្គ័រ ឃើញក្មេងបឋមសិក្សាព្រែកថ្មី និងច្បារអំពៅ ប្រហែល១០នាក់ ម៉ោង៨:៤០ព្រឹក ស៊ីមីកំប៉ុង ជក់បារី បុកប៊ីយែមួយកំប្ល៉េ។ ខ្ញុំគិតថាឪពុកម្តាយមិនដឹងទេ  ៕