• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់ទះកំផ្លៀង ក្មេងប្រុសអាយុ៤ឆ្នាំ មួយដៃ រួចបោះលុយឪ្យ៣០ម៉ឺនរៀលដើម្បីបញ្ចប់រឿង

ភ្នំពេញ៖ករណីហឹង្សាបង្កឡើងបុរសម្នាក់វ័យប្រហែល៤០ឆ្នាំ បានទះកំផ្លៀង ក្មេងប្រុសអាយុ៤ឆ្នាំ មួយដៃដោយមិនដឹងមូលហេតុ រួចបោះលុយឪ្យ៣០ម៉ឺនរៀលដើម្បីបញ្ចប់រឿង ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤  ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមរយៈវីឌីអូកាមេរ៉ាសុវត្ថិភាព និងប្រភពព័ត៌មានដែលCPC NEWS ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះបានអោយដឹងថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្កបានរត់គេចខ្លួនបាត់ស្រមោល បែរជាសាចញាតិរបស់ជនបង្ក មិនព្រមទទួលខុសត្រូវ និងបោះលុយ៣០ម៉ឺនរៀល ថែមទាំងប្រើពាក្យសម្តីថា បើមិនយក ចង់ទៅប្ដឹងនៅណាក៏ប្ដឹងទៅ ដែលជាហេតុធ្វើឪ្យស្រ្តីជាម្ដាយមីងមិនសុខចិត្ត  និងសំណូមដល់សមត្ថកិច្ចជួយរកដំណោះស្រាយ និងយុត្តិធម៌លើករណីប្រើប្រាស់ហិង្សានេះផងដែរ ។

ជុំវិញករណីនេះ CPC NEWS បានសុំការបំភ្លឺពីលោក អ៊ុំ រតនា​ នាយប៉ុស្ដិ៍នគរបាលសង្កាត់ច្បារអំពៅទី២ តាមរយៈប្រព័ន្ធTelegram នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានឪ្យដឹងថា លោកបានទទួលពាក្យបណ្ដឹងរួចរាល់ហើយ នឹងធ្វើការកោះហៅជនបង្ក ដើម្បីចូលបំភ្លឹនៅរសៀនេះ ៕