• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់ចេញពីធ្វើការ ជិះម៉ូតូត្រលប់ទៅផ្ទះវិញតែជាអកុសលត្រូវរថយន្តកុងទីន័របុក និងកិនពីក្រោយបណ្ដាលឪ្យស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តកុងទីន័របុក និងកិនបុរសម្នាក់ ពីក្រោយបណ្ដាលឪ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ០៩ និង១៥នាទីយប់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវ ហាណូយ ស្ថិតក្នុងសង្កាត់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ វ៉ាន ឆវឌ្ឍនា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ ០៤ ផ្លូវ ៥២៨ ភូមិ០២ សង្កាត់បឹងកក់ទី០១ ខណ្ឌទួលគោក ។

តាមប្រភពព័ត៏មានបានអោយដឹងថា គាត់បានឃើញបុរសម្នាក់បើកម៉ូតូ ម៉ាក Honda Wave ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-3635 បើកតាមបណ្តោយផ្លូវ ហាណូយ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្ត កុងទីន័រ មួយគ្រឿង ពាក់ស្លាកលេខពីខាងមុខរថយន្ត ត្បូងឃ្មុំ 3A-1361 និងស្លាកលេខកន្ទុយរថយន្ត ភ្នំពេញ 4A-4968 បានជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលអោយ ខ្ទាតម៉ូតូរួមទាំងមនុស្សចូលក្រោមករថយន្ត បណ្តាលអោយកិនបែកក្បាលស្លាប់នៅនិងកន្លែង ។ ចំណែកអ្នកបើករថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់បានភ្លាមៗ រួចបានប្រគល់ជូនសមត្ថកិច្ច ដើម្បីសាកសួរ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅកាន់មន្រ្តីជំនាញនៃការិយាល័យចរាចរណ៏ផ្លូវគោក ដើម្បីធ្វើការវាស់វែង ព្រមទាំងយកម៉ូតូ និងរថយន្តទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕