• Cambodia Peace Channel

កុំចង់សាក ! ចិនមានគម្រាងកសាងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនៅលើឋានព្រះចន្ទ

ចិន៖ប្រធានរដ្ឋបាលយានអវកាសជាតិចិនលោក ហ្សាង ឃីជីអាន បានបញ្ជាក់ថា ប្រទេសចិនបានកំណត់គោលដៅ និងមហិច្ឆតាដ៏ធំក្នុងការកសាងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនៅលើឋានព្រះចន្ទប្រហែល ១០ឆ្នាំទៀត នៅក្នុងតំបន់ប៉ូលខាងត្បូងរបស់ខ្លួន។

លោក ឃីជីអាន ក៏បានលើកឡើងផងដែរថា យានអវកាស Chang’e 5 ដែលបានចុះចតនៅលើភពព្រះចន្ទក្នុងឆ្នាំ២០១៧ គ្រោងនឹងចុះចតឋានព្រះចន្ទ នឹងប្រមូលផលសម្រាប់ការស្រាវជ្រាវបន្ថែមនៅឆ្នាំ២០១៩។

យោងតាមតួលេខ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ(OECD) បានឲ្យដឹងថា ប្រទេសចិនកំណត់ទឹកប្រាក់ដ៏សន្ធឹកសន្ធាប់សម្រាប់ការរុករកអវកាសយឺតយ៉ាវ ដែលជាផែនការសហរដ្ឋអាមេរិកក្នុងការធ្វើឲ្យមនុស្សនៅលើភពព្រះចន្ទត្រូវបានរងការវាយលុក។

អង្គការណាសា ពឹងផ្អែកយ៉ាងខ្លាំងលើការជិះរ៉ុក្កែតរបស់រុស្ស៊ី ឬសហគ្រាសរ៉ុក្កែតពាណិជ្ជកម្ម ដូចជា Space X ជាដើម ដែលមិនទាន់បានព្រមព្រៀងគ្នានៅឡើយទេ។ នេះបើយោងតាមការចះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី Sputnik។

ប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋបាលលោក ត្រាំ បានប្រកាសគោលដៅឆ្នាំ២០២៤ កាលពីខែមុន សម្រាប់ការវិលត្រលប់ទៅកាន់ឋានព្រះចន្ទ អស់រយះពេលជាច្រើនទសវត្សបន្ទាប់បេសកកម្ម អាប៉ូឡូ៕

ដោយ៖ស្រ៊ីប ឡានី