• Cambodia Peace Channel

ក្រោយតាមអាមេរិកបិទប្រព័ន្ធប្រតិបត្ដិការ Huawei , Google ខាតប្រាក់អស់រាប់រយលានដុល្លារ

វ៉ាស៊ីនតោន៖ក្រោយពីការបញ្ជាររបស់លោកប្រធានាធិបតី ដូណាល់ត្រាំ ដែលបានប្រកាសដាក់ក្រុមហ៊ុនយក្សចិន Huawei ចូលក្នុង បញ្ជីខ្មៅរួចមក ក្រុមហ៊ុនយក្ស Google ដែលធ្លាប់ជាដៃគូរសហការជាមួយក្រុមហ៊ុន Huawei ក៏បានសម្រេចចិត្តផ្អាកការផ្គត់ផ្គង់ ប្រព័ន្ធប្រតិបត្ដិការ Android របស់ខ្លួន និងកម្មវិធីមួយចំនួនទៀតទៅដល់ក្រុមហ៊ុនយក្សខាងលើនេះ។

របាយការណ៍របស់ក្រុមហ៊ុន Nomura Instinet បានប៉ានស្មានថា ក្នុងដំណាក់កាលនេះ ក្រុមហ៊ុនយក្សអាមេរិក Google អាចនឹងខាតបង់ ទឹកប្រាក់សរុបជាង ៤២៥លានដុល្លារអាមេរិករៀងរាល់ឆ្នាំ បន្ទាប់ពីក្រុមហ៊ុននេះបញ្ឈប់ការផ្គត់ផ្គង់កម្មវិធីរបស់ខ្លួនទៅឲ្យក្រុមហ៊ុន Hauwei។
បើតាមសារព័ត៌មាន រ៉យទ័រ ក្រុមហ៊ុន Google មិនអាចធ្វើអ្វីបាននោះទេចំពោះការខាតបង់ដ៏ធំមួយនេះ។ ក្រុមហ៊ុននៅអាមេរិកជាច្រើន បានផ្អាកការសហការគ្នាជាមួយក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនរបស់ចិន មានរួមទាំង Intel, Qualcomn ជាដើម នឹងអាចមានក្រុមហ៊ុនផ្សេង ទៀត។

យោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន Instinet ក្រុមហ៊ុន Huawei មានអ្នកប្រើប្រាស់ជាង ៥០០លាននាក់ទូទាំងពិភពលោក។ ក្នុងនោះមាន ៥២ភាគរយនៅក្នុងប្រទេសចិន ទូរស័ព្ទ Huawei មិនមាន Google play សម្រាប់ការប្រើប្រាស់នោះទេ។ ក្រៅពីប្រទេសចិន គេក៏សម្លឹងឃើញមានផលប៉ះពាល់ផ្សេងទៀតដល់ទីផ្សារទូរស័ព្ទដ៏ធំរបស់ក្រុមហ៊ុន Huawei គឺនៅក្នុងទីផ្សារអាស៊ីជាពិសេសតែម្ដង។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Huawei ក៏បានប្រកាសពីប្រព័ន្ធប្រតិបត្ដិការថ្មីរបស់ខ្លួនរួចជាស្រេច នឹងត្រៀមដាក់ដំណើរការឆាប់ៗខាងមុខនេះ។

គួរជម្រាបជូនដែរថា ចំណូលដែលក្រុមហ៊ុន Gooogle ទទួលបានចំណូលពី Play Store សរុបមានចំនួនប្រមាណជាង ៧ ពាន់លាន ដុល្លារអាមេរិក កាលពីឆ្នាំ ២០១៨ ក្នុងនោះចំនូលប្រមាណជាង ៣៨៨ពាន់លានដុល្លាសហរដ្ឋអាមេរិកគឺទទួលបានទូរស័ព្ទ Huawei៕

ដោយ៖ស្រេន ឡាវី