• Cambodia Peace Channel

អាហ្សង់ទីន នឹងត្រូវតតាំងជាមួយ ប្រេស៊ីល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Copa America

ប្រេស៊ីល៖ខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Sergio Aguero ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រើសជាតិអាហ្សង់ទីនឡើងទៅជួបម្ចាស់ផ្ទះប្រេស៊ីលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Copa America2019 ក្រោយយកឈ្នះវេណេហ្ស៊យអេឡា ក្នុងលទ្ធផល ២ទល់នឹង០។

នៅក្នុងការប្រកួតនោះ ក្រុមជម្រើសជាតិវេណេហ្ស៊យអេឡា ហាក់ដូចជាធ្វើមិនបានល្អសោះ ដោយបង្កើតឱកាសតិចតួចបំផុត ហើយស៊ុតចំគោលដៅពីចម្ងាយតែមួយគ្រាប់ដោយកីឡាករ Ronald Hernandez ហើយត្រូវបានអ្នកចាំទីរបស់អាហ្សង់ទីនជួយសង្គ្រោះបាន។

សូមជម្រាបថា ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa America និងជួបក្រុមម្ចាស់ផ្ទអប្រេស៊ីល នៅថ្ងៃទី៣ ខែកក្កដា វេលាម៉ោង ៧៖៣០នាទីព្រឹក៕ ដោយ៖ស្រ៊ីប ឡានី