• Cambodia Peace Channel

អាណិតណាស់ ! Gareth Bale មិនចង់ចេញពី Real Madrid ទេ

អេស្ប៉ាញ៖គេហទំព័រ dailymail ចុះផ្សាយថា ខ្សែប្រយុទ្ធជម្រើសជាតិវែល កីឡាករ Gareth Bale និងភ្នាក់ងាររបស់គាត់ បានរាយការណ៍ប្រាប់ទៅដល់ម្ចាស់ក្លិប Real Madridថា រូបគេគ្មានចេតនាចាកចេញពីក្លិបអធិរាជសនោះឡើយនៅរដូវក្តៅនេះ។

ខ្សែប្រយុទ្ធរូបនេះ ត្រូវបានក្លិបReal Madrid មានបំណងចង់លក់ចេញ ហើយមានរឿងរកាំរកូសច្រើនជាមួយក្លិប និងមិនបានបង្ហាញខ្លួននៅលើទីលានជាមួយក្រុម បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិបារាំងលោក Zinedine Zidane មកដឹកនាំក្រុមសាជាថ្មីឡើងវិញ ហើយកីឡាកររូបនេះ ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅលក់ចេញរបស់ Real Madrid នៅរដូវក្តៅនេះផងដែរ។

យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរបស់ជម្រើសជាតិវែល និងក្លិបReal Madrid កីឡាករ Gareth Bale នៅជាប់កុងត្រាជាមួយក្លិបរយៈពេល ៣ឆ្នាំទៀត និងមានតម្លៃខ្លួនប្រមាណជា ៦៥០,០០០ផោនក្នុងមួយសប្តាហ៍ នៅកីឡដ្ឋាន Bernabeu ប្រទេសអេស្ប៉ាញ៕ ដោយ៖ស្រ៊ីប ឡានី