• Cambodia Peace Channel

សោកស្តាយ ! កីឡាករសំខាន់ ៣រូប គ្មានឈ្មោះនៅក្នុងបញ្ជីត្រៀមជម្រុះ FIFA World Cup ជុំទី២ទេ

ភ្នំពេញ៖កីឡាករជម្រើសជាតិកម្ពុជា ៣រូប ដែលតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលេងឲ្យជម្រើសជាតិ មិនមានឈ្មោះនៅក្នុងបញ្ជីកីឡាករបឋមប្រមូលផ្តុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Joint Qualification Round 2 ឡើយ។

កីឡាករស្នូល របស់គោព្រៃកម្ពុជាទាំងនោះរួមមាន ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, និងខ្សែបម្រើ ធារី ចន្ថាប៊ីន។ ការដែលគ្មានឈ្មោះនេះហើយ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំ ឆ្ងល់គ្រប់ៗគ្នា អំពីមូលហេតុ កីឡាករទាំងនេះ មិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះកីឡាករ ត្រៀមប្រកួតជាមួយជម្រើសជាតិ ហុងកុង នេះ។

សូមជម្រាបថា កម្ពុជានឹងត្រូវបើកកីឡាដ្ឋានជាតិអូឡាំពិក ទទួលក្រុមភ្ញៀវ ជម្រើសជាតិ ហុងកុង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦៖៣០នាទីល្ងាច៕