• Cambodia Peace Channel

CPC – ហេតុការណ៍ជាន់គ្នានៅកូរ៉េ អ្នក.ស្លា.ប់ឡើងដល់ ១៥១នាក់ ខណៈមានជនបរទេស ១៩នាក់

សេអ៊ូល៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ជាប់គ្នានៅកូរ៉េ ត្រូវបានអាជ្ញាធររាយការណ៍ថា អ្នកស្លាប់ឡើងដល់ចំនួន ១៥១នាក់ហើយ ខណៈក្នុងចំណោមមនុស្សទាំង ១៥១នាក់ មានជនបរទេសចំនួន ១៩នាក់គិតត្រឹមម៉ោង ៩ព្រឹក។

បើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ក្នុងចំណោមអ្នកស្លាប់ទាំង ១៩នាក់មកពី ៤សញ្ញាតិដូចជាអ៊ីរ៉ង់ អ៊ូសបេគីស្ថាន ចិន និងន័រវែស។ដោយឡែកចំនួនអ្នករបួសវិញមានចំនួន៨៩នាក់ ដោយ១៩នាក់របួសធ្ងន់។

គួរបញ្ជាក់ថា ហេតុការណ៍ជាន់គ្នាស្លាប់ដ៏អាក្រក់បំផុតខាងលើ ក្នុងប្រវត្តិសាស្រ្តប្រទេសកូរ៉េខាងត្បូង បានកើតឡើងនៅច្រកផ្លូវចំណត​តូចចង្អៀតមួយ ជាប់សណ្ឋាគារឈ្មោះថា ហាមីលតុន (Hamilton Hotel) ដែលស្ថិតក្នុងសង្កាត់អ៉ីតែវ៉ុន (Itaewon) នៃទីក្រុងសេអ៊ូល ដែលជាសង្កាត់ពេញនិយមសម្រាប់ការដើរកម្សាន្តពេលរាត្រី បន្ទាប់ពីមនុស្សរហូតដល់ខ្ទង់ ១០០,០០០នាក់ បាននាំគ្នាប្រមូលផ្តុំនៅតំបន់នោះ ដើម្បីអបអរពិធីបុណ្យ Halloween។

មកទល់ពេលនេះ អាជ្ញាធរកំពុងបន្តស៊ើបអង្កេតដើម្បីកំណត់ពីដើមហេតុ ដែលបង្កឱ្យមានការជាន់គ្នា ខណៈពេលកើតហេតុ គឺមិន​មានការលេចធ្លាយឧស្ម័ន ឬក៏អគ្គិភ័យអ្វីនោះឡើយ៕