• Cambodia Peace Channel

CPC-រថយន្តពីរគ្រឿង បុកគ្នាពេញទំហឹងត្រងចំណុចផ្លូវបំបែកជាបួន បណ្ដាលអោយរងហការខូចខាត

ភ្នំពេញ៖បុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ក្នុងល្បឿនលឿនជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀតម៉ាកLexusRX330 ត្រងចំណុចផ្លូវបែកជាបួនបណ្ដាលអោយក្រឡាប់ផ្ងារជើង  កាលពីវេលាម៉ោង ១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវ៣១៧កែងផ្លូវ៥៦៦សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនបរទេសម្នាក់បានបើករថយន្តម៉ាក LexusRX330ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AB-4436 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៦៦ក្នុងទិសដៅពីលិចមកកើតបានបើកឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តម៉ាកឡង់គ្រីស័រពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2AH-3332 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងនារី២នាក់ទៀតធ្វើដំណើរចេញពីផ្លូវ៣១៧ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមកបុករថយន្តLexusRX330ចំពាក់កណ្តាលពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តឡង់គ្រីស័រខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុ លើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកក់ទី១បានចុះមកដល់ រួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ ដោយភាគីម្ចាស់រថយន្តមិនចង់វែងឆ្ងាយក៏ព្រមយករថយន្តទៅជួសជុលរៀងៗខ្លួនបញ្ចប់រឿងនៅកន្លែងកើតហេតុ៕