• Cambodia Peace Channel

CPC-បុរសម្នាក់បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកចូលក្នុងការដ្ឋានកំពុងសាងសង់ក្នុងបរិវេណកោះនរា

ភ្នំពេញ៖ រថយន្តម៉ាក rangroverមួយគ្រឿងបើកបរដោយបុរសជនបរទេសម្នាក់ក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកទម្លុះបារ៉ាសបណ្ដាលឲ្យធ្លាក់ចូលទៅក្នុងរណ្ដៅការដ្ឋានដែលទើបនិងសាងសង់ថ្មីក្នុងបរិវេណកោះនរា កាលពីវេលាម៉ោង ១២និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្នុងបរិវេណកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមការបញ្ជាក់ពីសន្តិសុខប្រចាំការនៅក្នុងគោលដៅទីតាំងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុដោយឃើញបុរសជនបរទេសម្នាក់បានបើករថយន្តម៉ាក rangroverពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ កម្ពុជា TEVY.005 ធ្វើដំណើរចេញពីផ្លូវជាតិលេខ១រួចកាត់តាមបណ្តោយផ្លូវទៅស្ពានកោះនរាក្នុងទិសដៅពីត្បូងមកជើងខណះពេលបើកមកដល់ចំនុចកើតហេតុសង្ស័យតែច្រឡំផ្លូវក៏ជ្រុលទៅបុកទម្លុះបារ៉ាស់ ធ្លាក់ ចូលក្នុងរណ្តៅដីដែលទើបនិងសាងសង់ខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុខាងលើដោយសន្តិសុខប្រចាំការក្នុងបរិវេណគោលដៅតំបន់កោះនរាពិនិត្យទៅមិនឃើញប៉ះពាល់ទៅលើអ្នកដ៏ទៃនិងមិនប៉ះពាល់ទៅលើទ្រព្យសម្បត្តិក្នុងការដ្ឋានក៏ឲ្យបុរសជនបរទេសហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕