• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-លេចធ្លាយរូបភាព បុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្យល់ បាញ់សត្វស្លាបក្នុងបឹងរការកណ្ដាល ទីរួមខេត្តក្រចេះ

ក្រចេះ៖រូបភាពជាច្រើនសន្លឹក បានលេចធ្លាយនៅលើបណ្ដាញសង្គម បង្ហាញពីសកម្មភាពបុរសម្នាក់ ប្រដាប់ដោយកាំភ្លើងខ្យល់ បាញ់ប្រហារសត្វស្លាប ចំណុចក្នុងបឹងរការកណ្ដាល ទីរួមខេត្តក្រចេះ ។

នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Khmer Nature នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថា តើអូនជាប់ទោសបទល្មើសអ្វី?​មួយគ្រាប់របស់បងប្រហារស្លាបអូនហើយ!!! ហិហិ…… តើសង្សារអូនបានអ្នកណាមើលដែរបន្ត…..បាញ់រួច ខលហៅអ្នកចុះរើស ពិតជាសហការគា្នបានល្អណាស់។

ជាមួយគ្នានេះ ម្ចាស់គណនីដដែលបានបន្ថែមថា គ្រាន់តែចែករំលែកទេ ហើយក៏គ្មានសង្ឈឹមថានឹងមានចំណាត់ការដែរ។ទីតាំង៖ បឹងរការកណ្តាល​ ទីរួមខេត្តក្រចេះម៉ោង៖ ប្រហែល ៧:៣០ នាទីព្រឹកសុំលាក់វីដេអូរសិនសូមរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធជួយពិនិត្យករណីនេះផង។ អរគុណ