• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-យុវជនម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូត និងម៉ូតូមួយគ្រឿងទៀតបណ្ដាលអោយដួលចូលក្រោមកងរថយន្តក្រុងសាធារណៈ

ភ្នំពេញ​  ៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូបញ្រ្ចាស់ទិសគ្នាជាមួយម៉ូតូបុរសម្នាក់ទៀត បានទាក់ដៃចង្កូតដួលបណ្ដាលអោយដួលចូលក្រោមកងរថយន្តក្រុង ហេតុការណ៍នេះបាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​៥:៤០នាទី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០២៤​ នៅ​តាមបណ្ដោយ​ផ្លូវ​៤៧​ ទល់​មុខ​ មន្ទី​សម្រាក​ព្យាបាល​ ពៅ​ សុខាត់​ ភូមិ​១២​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពព័ត៏មានពីប្រជាពលរដ្ឋបានបញ្ជាក់អោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះ​ម៉ូតូ​ម៉ាក​ MSX  ពណ៌​ខ្មៅ​ ពាក់​ស្លាក​ភ្នំពេញ​ 1FV-3090  បើកក្នុងល្បឿនលឿន លុះមកដល់ចំណុច ជិតសាលាវត្តភ្នំ ក៏ស្រាប់តែ មានម៉ូតូមួយគ្រឿង ម៉ាក ហុងដា​ ស្កុប​ពី ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GS-3037 បានឡើងវ៉ាជែងគ្នា បានទាក់ដៃចង្កូតគ្នា បណ្តាលអោយ ខាងម៉ូតូស្កុបពី ដួលចូលក្រោមរថយន្តរដ្ឋរថយន្ត​  រដ្ឋាករ​ស្វយ័តដឹក​ជញ្ជូន​សា​ធារណៈ​ ​ពាក់​ស្លាក​លេខ ​រដ្ឋ​៣៧​ ៣-០២៦១​ ធ្វើដំណើរស្របទិសគ្នា បណ្តាលអោយកិនក្បាល ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកឯខាងម៉ូតូ Msx ដួលបោកក្បាល សន្លប់បាត់មួយសន្ទុះធំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកាន់ មន្រ្តីជំនាញអោយមកវាស់វែងយក ម៉ូតូទាំង០២គ្រឿង រួមនិងរថយន្តយកទៅរក្សាទុក រងចាំដោះស្រាយ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានទាក់ទងទៅកាន់ គ្រួសារអោយមក យកទៅធ្វើបុណ្យតាមប្រពៃណី ៕