• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ផ្ទះពលរដ្ឋចំនួន ១៤ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងត្រឹមរយៈពេលមួយយប់

ភ្នំពេញ៖  អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ធ យ៉ាងសន្ធោសន្ធៅ នៅចំណុចទល់មុខ វត្តឧណ្ណាលោម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង វេលាម៉ោង០៧និង៤០នាទីនាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយ សម្តេចសុធារស ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ គេឃើញមានផ្សែងខ្មៅហ៊ុយចេញពីផ្ទះមួយកន្លែង ព្រមទាំងឮសម្លេងផ្ទុះធុងហ្គាស ទើបបង្កការភ្ញាក់ផ្អើល នឹងបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន អោយចុះមកត្រួតពិនិត្យដើម្បីទាក់ទង ទៅកាន់ក្រុមរថយន្ដពន្លត់អគ្គីភ័យ ជួយអន្តរាគមន៏ ជៀសវាងរាដាលកាន់ខ្លាំងបន្តទៀត ។

បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យភ្លាមៗ លោក វរសេនីយ៍ឯក ព្រហ្មយ៉ន ប្រធានការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ បានបញ្ជារអោយចេញរថយន្ត ពន្លត់មកអន្តរាគមន៏ ។

ជុំវិញករណី អគ្គិភ័យខាងលើនេះបានលេបត្របាក់ ផ្ទះប្រភេទថ្ម ដំបូលប្រ៉ក់សង្ក័សី នៅជាន់ទី០៣ ចំនួន ១៤ខ្នង និងបង្កអោយខូចខាតសម្ភារៈ ទាំងស្រុង ព្រមទាំងបានប្រើប្រាស់រថយន្តអស់ចំនួន ២២គ្រឿង  ក្នុងនោះមាន ៖ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលរាជធានី , រថយន្តពន្លត់ បុរីប៉េងហួត , រថយន្តពន្លត់ អូឡាំព្យា ,  រថយន្ដកងពលតូចលេខ ង៧០ (711) រថយន្ដកងពលតូចទ័ពពិសេសឆ័ត្រយោង(911) , រថយន្តស្រាបៀរ កម្ពុជា , រថយន្ត ទីក្រុងកោះពេជ្រ , រថយន្ត ជ្រោយចង្វារ  និង បាញ់ពន្លត់រហូតរលត់ជាស្ថាពរ ដោយឡែកចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ៕