• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-គ្រួសារអ្នកជំងឺដែលស្លាប់បានលើកឡើងថា ការបកស្រាយរបស់មន្ទីរពេទ្យដោយមិនទទួលកំហុស និងធ្វើអោយពលរដ្ឋអស់ជំនឿចិត្ត

ភ្នំពេញ៖បន្ទាប់ពីមានការបកស្រាយពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងច្រានចោលទៅលើករណី Facebookមានឈ្មោះ SreyPich Thou (Laboon) និងសារព័ត៌មាន RFI ដែលបានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិតលើករណីអ្នកជំងឺដែលត្រូវបានក្រុមគ្រួសារបញ្ចូនមកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២:៣៧ រំលងអធ្រាត្រ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង។

ស្រាប់តែនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ SreyPich Thou ដែលគេស្គាល់ថាជាកូនស្រីជនរងគ្រោះ បានបង្ហោះរូបភាព ដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុងថាក្នុងនាមខ្ញុំជាក្រុមគ្រួសារសព ក៏ដូចជាប្រជាជនខ្មែរម្នាក់ក្នុងចំណោមរាប់ម៉ឺននាក់អ្នកដែលជួបរឿងនេះ ពិតជាមានការឈឺចាប់ណាស់។ ស្ថាប័ននៅតែគាំទ្រ បុគ្គលិកនិងកត្តិយសស្ថាប័នខ្លួនជាជាងទទួលយកការពិត មិនឃើញទទួលស្គាល់ហើយយកមកកែតម្រូវ ព្រោះការតែការមានះនេះហើយ ទើបបងប្អូនអស់ជំនឿចិត្ត និងមានជនរងគ្រោះច្រើនបែបនេះ (បើទោះបីមានការសង្គ្រោះច្រើន ក៏ប្រជាជនដែលត្រូវរងគ្រោះក៏មិនតិចដែរ)

ជាមួយគ្នានេះម្ចាស់គណនីខាងលើបានបន្ថែមថា ចំណុចគោលរួមដែលនាងខ្ញុំបានលើកឡើងគឺទៅលើ៖

  • គ្មានអ្នកប្រចាំការគ្រាប់គ្រាន់ មានការយឺតយ៉ាវក្នុងការបញ្ជូនអ្នកជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់
  • ត្រូវរង់ចាំពេទ្យខលដាស់គ្នា (lack of communication)•រឿងបង់លុយមុន ហើយនៅតែបានទាន់យកទៅស្កែន
  • មិនមានការសង្គ្រោះបឋមត្រឹមត្រូវនិងការយកចិត្តទុកដាក់ ទុកទាល់តែប៉ារកខ្យល់
  • រឿងឡានសាមុយទារលុយ និងស្កាក់មិនអោយយកទៅក្រៅនិងប្រើពាក្យពេជ្យខ្វះក្រមសុជីវៈធម៌ (រួមទាំងមានវីឌីអូភស្តុតាង)ឯណាការបកស្រាយលើចំណុចទាំងនេះ?

 

ឯណាការបកស្រាយលេីចំណុចទាំងនេះ? តើមានវិធីសាស្រ្តណាដែលល្អជាងការបកស្រាយជាងការបកស្រាយបំភ្លឺទេ? ឬក៏ត្រូវអោយមានករណីនេះបន្តកើតមានឡើងលើប្រជាពលរដ្ឋផ្សេងៗទៀត?