• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រុមការងារមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទៅដល់គេហដ្ឋានគ្រួសារអ្នកជំងឺដែលស្លាប់ និងអុចធូបសុំខមាទោសដល់សព

ភ្នំពេញ៖ក្រុមការងារមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានទៅដល់គេហដ្ឋានគ្រួសារអ្នកជំងឺដែលស្លាប់ និងបានអុចធូបសុំខមាទោសដល់សព និងបាននាំយកបច្ច័យនិងគ្រឿងឧបភោគបរិភោគ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ។

នេះបើតាមការបញ្ជាក់ពីកូនស្រីអ្នកជំងឺដែលស្លាប់ នៅលើគណនីហ្វេសប៊ុករបស់នាង បានអោយដឹងថាក្រុមការងារក្រសួងសុខាភិបាល ក៏ដូច ក្រុមការងារមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអញ្ជើញមកដល់គេហដ្ឋាននាងខ្ញុំផ្ទាល់ ព្រមទាំងបានអុចធូបសុំខមាទោសដល់សព និងបាននាំយកបច្ច័យនិងគ្រឿងឧបភោគបរិភោគមកចូលបុណ្យ ដល់គេហដ្ឋាននាងខ្ញុំផ្ទាល់ ដោយពួកគាត់បានលេីកឡេីងទាក់ទងនឹងករណីដែលកេីតឡេីងនៅថ្ងៃកេីតហេតុ។

ជាមួយគ្នានេះរូបនាងបានបន្ថែមថា មន្ទីរពេទ្យនឹងបង្កេីតក្រុមប្រឹក្សាវិន័យ ដេីម្បីដាក់វិន័យទៅលើបុគ្គលដែលបានប្រព្រឹត្តខុសតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវីល និងច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា ជាកុសលមួយសម្រាប់ព្រលឹងសពលោកឪពុកនាងខ្ញុំ ទាក់ទងនឹងព័ត៌មានបន្ថែម នាងខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត ៕