• Cambodia Peace Channel

Lionel Messi ៖ ខ្ញុំនឹកដល់ Cristiano Ronaldo

បាសេឡូណា៖ខ្សែប្រយុទ្ធ Lionel Messi បានសរសើរក្លិបយក្សអ៊ីតាលី Juventus ថា ពួកគេមានបេក្ខភាពកីឡាបាល់ទាត់ដ៏អស្ចារ្យមួយ ជាពិសេសពេលដែលមានវត្តមាន Ronaldo ហើយថែមទាំងបានយកឈ្នះក្លឹប Atletico Madrid ដែលធ្វើឲ្យក្រុមនេះកាន់តែមានភាពជឿជាក់យ៉ាងខ្លាំងទៀតចំពោះការលើកពាន។

Lionel Messi បានសម្តែងក្តីនឹករលឹកដល់អតីតខ្សែប្រយុទ្ធក្លឹបអធិរាជស Real Madrid កីឡាករ Cristiano Ronaldo ដែលធ្លាប់ជាគូប្រជែងរបស់ខ្លួន កាលលេងនៅទឹកដីអេស្ប៉ាញក្នុងលីគ Laliga នឹងជាកម្លាំងស្នូលដែលធ្វើឲ្យក្លិបអធិរាជស លើកពានក្របខ័ណ្ឌ UFA Champions League។

ខ្សែប្រយុទ្ធឆ្នើម កីឡាករ Lionel Messi បញ្ជាក់អំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុ FM Club 947 ក្នុងប្រទេសអាហ្សង់ទីន។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ goal កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ។

គួររម្លឹកថា កីឡាករ Messi និង Ronaldo គឺជាកំពូលកីឡាករបាល់ទាត់នៅលើពិភពលោក បានខកខានជួបគ្នាក្រោយ Cristiano Ronaldo បានផ្ទេរទៅលេងនៅក្លិបយក្សអ៊ីតាលី Juventus កាលពីខែ កក្កដា កន្លងទៅ បន្ទាប់ពីជួយក្លិប Real Madrid លើកពាន UFA Champions League៕

ដោយ៖ស្រ៊ីប ឡានី